ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba វាយបក​សារព័ត៌មាន​ដ៏​ល្បីល្បាញ​មួយ​ជុំវិញ​ដំណឹង​មិនពិត​អំពី​ខ្លួន

3 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ Paul Pogba ខ្សែបម្រើ​កណ្តាល​ក្រុម​បិសាច​ក្រហម Manchester United បាន​ចេញ​មុខ​​បដិសេធ​ទាំង​ហួសចិត្ត ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដ៏​ល្បីល្បាញ…

អង់គ្លេស ៖ កីឡាករ Paul Pogba ខ្សែបម្រើ​កណ្តាល​ក្រុម​បិសាច​ក្រហម Manchester United បាន​ចេញ​មុខ​​បដិសេធ​ទាំង​ហួសចិត្ត ចំពោះ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដ៏​ល្បីល្បាញ The Sun របស់​ចក្រភព​អង់គ្លេស​ដែល​អះអាង​ថា រូបគេ​បាន​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​បារាំង ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron ដែល​ត្រូវ​បាន​គេ​យល់​ថាកំពុង​ប្រឆាំង​នឹង​សាសនា​អ៊ី​ស្លា​ម​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មេដឹកនាំ​បារាំង​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន របស់​ក្រុម​សាសនា​អ៊ី​ស្លា​ម​ជ្រុលនិយម​ដែល​លោក​ជឿ​ថា បច្ចុប្បន្ន​កំពុង​កាន់កាប់​សហគមន៍​មូ​ស្លី​ម​មួយ​ចំនួន​ក្នុង​ប្រទេស​បារាំង​។

កាសែត The Sun បាន​ធ្វើ​អះអាង​ថា Pogba ដែល​ជា​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក Macron តាម​រយៈ​ការ​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​។ ប៉ុន្តែ​ចាប់តាំងពី​ការ​បដិសេធ​របស់​កីឡាក​រូប​នេះ កាសែត​ខាងលើ​បាន​សុំ​អភ័យទោស និង​កែប្រែ​អត្ថបទ​ចុះ​ផ្សាយ​របស់​ខ្លួន​។

ខ្សែបម្រើ​វ័យ ២៧​ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅ​លើ Instagram ថា «​ដូច្នេះ The Sun បាន​ធ្វើ​វា​ម្តងទៀត​។ វា​ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន ១០០% អំពីខ្ញុំ និង​កំពុង​តែ​កើតឡើង​ដោយ​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​មិន​ដែល​និយាយ ឬ​គិត​ទាល់តែ​សោះ​។ ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត និង​អន់ចិត្ត​ចំពោះ​ប្រភព​ព័ត៌មាន​ខ្លះ ដែល​ប្រើ​ឈ្មោះ​ខ្ញុំ​បង្កើត​ចំណងជើង​ក្លែងក្លាយ​ទាំងស្រុង ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ព្រឹត្តិការណ៍​ក្នុង​ប្រទេស​បារាំង​បច្ចុប្បន្ន និង​ក្រុម​ជម្រើសជាតិ​»៕ (​ដកស្រង់​ចេញពី Sky Sports)