ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo នៅ​តែ​វិជ្ជមាន​កូ​វី​ដ​! ចុះ​ស្ថានភាព​មិត្ត​ស្រី​ និង​កូន​ៗ​យ៉ាង​ណា​​​ហើយ?

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ មិត្ត​ស្រី​របស់​កីឡាករ Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន Covid-19 បន្ទាប់​ពី​ចំណាយពេល​ជាង​មួ​យស​ប្តា​ហ៍​រស់នៅ​ផ្ទះ​ក្នុង​តំបន់​ផ្សេង​ក្នុង​ប្រទេស​អ៊ី​តា​លី ជាមួយ​កូន​ៗ​ទាំង​៤​នាក់​។…

អ៊ី​តា​លី ៖ មិត្ត​ស្រី​របស់​កីឡាករ Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​តែ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន Covid-19 បន្ទាប់​ពី​ចំណាយពេល​ជាង​មួ​យស​ប្តា​ហ៍​រស់នៅ​ផ្ទះ​ក្នុង​តំបន់​ផ្សេង​ក្នុង​ប្រទេស​អ៊ី​តា​លី ជាមួយ​កូន​ៗ​ទាំង​៤​នាក់​។

កាសែត​ព័រ​ទុ​យ​ហ្កា​ល់ Correio da Manha បាន​រាយការណ៍​ថា ការ​ធ្វើតេស្ត​រក Covid-19 លើក​ចុង​ក្រោយបង្អស់​របស់​នាង Georgina Rodriguez បាន​បង្ហាញ​ថា​នៅ​តែ​អវិជ្ជមាន​ដដែល​។ ខណៈ​ដែល Ronaldo នៅ​តែ​កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ការ​ធ្វើតេស្ត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន បាន​បង្ហាញ​ថា​រូបគេ​នៅ​តែ​វិជ្ជមាន​វីរុស​នេះ​។

របាយការណ៍​កាលពី​ស​ប្តា​ហ៍​មុន​បានឱ្យ​ដឹង​ថា​ទាំង Juventus និង Ronaldo សុទ្ធតែ​រំពឹង​ថា​ខ្សែប្រយុទ្ធ​វ័យ ៣៥​ឆ្នាំ​រូប​នេះ នឹង​អាច​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​ឱ្យ​បាន​មុន​ការ​ប្រកួត​ពានរង្វាន់ Champions League ទល់​នឹង​ក្រុម Barcelona នៅ​រាត្រី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​។

សូម​បញ្ជាក់​ថា ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ៥​សម័យកាល​រូប​នេះ ត្រូវការ​ធ្វើតេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន ២៤​ម៉ោង​មុន​ពេល​ដែល​រូបគេ​អាច​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត​របស់​ខ្លួន​វិញ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ