ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​លេងបៀរ​ផ្ទះ​គេ ស្រាប់តែ​ប្តី​ផ្ទុះកំហឹង​​ជាមួយ​​ម្ចាស់ផ្ទះ​អស់​​ជិត១០​ថ្នេរ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​បុរស​ម្នាក់​ខឹង​ប្រពន្ធ​ទៅ​លេងបៀរ​ផ្ទះ​គេ រួច​ផឹកស្រា​ស្រវឹង​ជោក​​ជាំ​ផងនោះ​ បាន​ទៅ​ជេរ​ប្រមាថ និង​វាយ​ម្ចាស់ផ្ទះ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​វាយ​តបត​វិញ បណ្តាល​អោយបុរសរូបនោះ​រ​ងរ​បួសក្បាលដេរអស់​៧ថ្នេរ​ ដោយឡែក​​បុរសជា​ម្ចាស់​ផ្ទះ​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ ហេតុ​ការ​ណ៌​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទីយប់​ថ្ងៃ​ទី​២៥…

ខេត្ត​កណ្តាល ​៖ ​បុរស​ម្នាក់​ខឹង​ប្រពន្ធ​ទៅ​លេងបៀរ​ផ្ទះ​គេ រួច​ផឹកស្រា​ស្រវឹង​ជោក​​ជាំ​ផងនោះ​ បាន​ទៅ​ជេរ​ប្រមាថ និង​វាយ​ម្ចាស់ផ្ទះ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​វាយ​តបត​វិញ បណ្តាល​អោយបុរសរូបនោះ​រ​ងរ​បួសក្បាលដេរអស់​៧ថ្នេរ​ ដោយឡែក​​បុរសជា​ម្ចាស់​ផ្ទះ​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ហេតុ​ការ​ណ៌​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទីយប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​​មួយកន្លែង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​បុរស​ដែល​រងរបួស​​ឈ្មោះ នួន វ៉ា​ន់ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ​ចំណែក​បុរសជាម្ចាស់ផ្ទះ​ដែលត្រូវ​ឃាត់ខ្លួន​​ឈ្មោះ ឃុ​ត ភារ​ម្យ អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ម្កាក់ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ស្ត្រីឈ្មោះ​ឈ្មោះ​សុខ ធឿ​ន ត្រូវជា​ប្រពន្ធ​របស់​​បុរសឈ្មោះនួន វ៉ាន់​​​ បាន​ទៅ​អង្គុយ​លេងបៀរ​នៅផ្ទះ​របស់​​ឈ្មោះ​ឃុត ភារម្យ ​។ លុះដល់​ម៉ោង​កើតហេតុ ​បុរសជាម្ចាស់​ផ្ទះបាន​​ឃើញ​​បុរសជាប្តីរបស់​ស្ត្រី​ខាងលើ​មាន​សភាព​ស្រវឹងស្រា​ ហើយ​មក​ជេរ​ប្រមាថ និង​វាយ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​សុខ ធឿ​ន ។

តាមប្រភពដដែលបានបន្ត​ថា នៅ​ពេលឃើញ​បែប​​នោះ ​បុរសជាម្ចាស់​​ផ្ទះ​បាន​និយាយ​ថា «បើ​វាយ​គ្នា​ទៅ​វាយ​នៅផ្ទះ​ទៅ​ កុំ​វាយ​នៅផ្ទះ​ខ្ញុំ» ​។ បន្ទាប់មក​​បុរសជាប្តី​​របស់ស្ត្រីខាងលើ​បាន​​ឆ្លើយវិញ​​ថា «​ឯង​កុំ​ចេះ​ដឹង» ហើយក៏​​បាន​យក​កៅអី​ជ័រ​វាយ​ទៅ​លើ​បុរសជាម្ចាស់​ផ្ទះ​មុន តែ​​គេច​ផុត ទើប​​បុរសជាម្ចាស់ផ្ទះ​​ទាញ​កៅអី​ជ័រ​វាយ​​តបតវិញ​ ​បណ្ដាល​ឲ្យ​បុរស​​​​ជាប្តីរបស់ស្ត្រី​ខាងលើ​រងរបួស​បែក​ក្បាល​ដេរ៧​ថ្នេរ​តែ​ម្ដង​ ។ ដោយឡែកបុរសជាម្ចាស់​ផ្ទះ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​យកទៅសួរនាំតែម្តង ។

​ពាក់ព័ន្ធនឹង​ករណីខាងលើ​នេះ ​កម្លាំង​ជំនាញ​កំពុង​​ចាត់ការ​តាម​នីតិវិធី​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ