ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona នឹង​​អវត្តមាន​កីឡាករ​ដ៏​សំខាន់​ម្នាក់​ពេល​ប៉ះ Juventus

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ Philippe Coutinho របស់​ក្រុម Barcelona នឹង​ត្រូវ​ខកខាន​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ចូលរួម​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ពានរង្វាន់ Champions…

អេ​ស្ប៉ា​ញ ៖ កីឡាករ Philippe Coutinho របស់​ក្រុម Barcelona នឹង​ត្រូវ​ខកខាន​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី ដើម្បី​ចូលរួម​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ពានរង្វាន់ Champions League ទល់​នឹង​ក្រុម​ម្ចាស់ផ្ទះ Juventus នៅ​រាត្រី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​។

ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ ២៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​រង​របួស​សរសៃពួរ​ខាងឆ្វេង អំឡុង​ពេល​ការ​បរាជ័យ​ក្នុងផ្ទះ​របស់ Barcelona ដោយ​លទ្ធផល ៣-១ ទល់​នឹង​ក្រុម Real Madrid កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។

សេចក្តីថ្លែងការណ៍​ពី Barcelona កាលពី​ថ្ងៃអាទិត្យ​បាន​អះអាង​ថា Coutinho នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត ប៉ុន្តែ​ក្លិប​យក្ស​នៅ​កា​តា​ឡាន់​មួយ​នេះ មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ណាមួយ ដែល​រូបគេ​នឹង​អាច​វិល​ត្រឡប់​មក​ជួយ​ក្រុម​វិញ​បាន​ឡើយ​។

ប៉ុន្តែ​បើ​យោង​តាម​កាសែត AS បានឱ្យ​ដឹង​ថា កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់ Barcelona ដែល​ពួក​គេ​បាន​ទិញ​ពី Liverpool ក្នុង​តម្លៃ ១៤៥​លាន​អឺ​រ៉ូ​កាលពី​ឆ្នាំ ២០១៨ អាច​នឹង​ត្រូវ​ខកខាន​ជួយ​ក្រុម​រយៈពេល​៣​ស​ប្តា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ