ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ​ផុយ​ស្រួយ​ ព្រោះតែ​វីរុស ​COVID-19

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​គ្រប់គ្រង​មិន​បានការ​ឆ្លង​វីរុស​ COVID-19 នាំ​ឲ្យ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ឃោសនាបោះឆ្នោត របស់​លោក​ដូ​ណា​ល់​ត្រាំ​មាន​ភាព​ផុយ​ស្រួយ បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៥ ខែ​​តុលា មនុស្ស​ជំនិត​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជំនិត​របស់​លោក ហាក់​បង្ហាញ​ពី​ការ​សារភាព…

សហរដ្ឋអាមេរិក ៖ ការ​គ្រប់គ្រង​មិន​បានការ​ឆ្លង​វីរុស​ COVID-19 នាំ​ឲ្យ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ឃោសនាបោះឆ្នោត របស់​លោក​ដូ​ណា​ល់​ត្រាំ​មាន​ភាព​ផុយ​ស្រួយ បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៥ ខែ​​តុលា មនុស្ស​ជំនិត​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជំនិត​របស់​លោក ហាក់​បង្ហាញ​ពី​ការ​សារភាព ទន្ទឹម​នឹង​មាន​អ្នក​ឆ្លង​ថ្មី​ៗ​ក្នុង​ចំណោម​មនុស្ស​នៅ​ជុំវិញ​លោក​ក្នុង​សេត​វិមាន​។

តាម​ទូរទស្សន៍ ​CNN ​លោក​ MARK MEADOWS ប្រមុខ​ខុ​ន្ទ​កាល័យ​សេត​វិមាន ថ្លែង​នា​ថ្ងៃ​ទី​២៥ ​តុលា​ថា អ្វី​ដែល​យើង​បាន​ធ្វើ យើង​មិន​អាច​ត្រួតត្រា​ការ​ឆ្លង​បាន យើង​នឹង​អាច​ត្រួតត្រា​បាន​លុះត្រា​តែ​ដល់​ពេល​មាន​វ៉ាក់សាំង​ការពារ​។ នោះ​ជា​វីរុស​មួយ​ដែល​ឆ្លង​ខ្លាំង​បំផុត​ដូច​ជំងឺ​គ្រុន​ផ្ដាសាយ​។ លោ​កប​ន្តថា ​ទោះបី​យ៉ាងណា​គេ​មិន​អាច​ដាក់​អា​មេ​រិ​ក​ក្នុង​ច​ត្តា​ឡី​ស័ក​ឡើយ​។

ភ្លាម​ៗ​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​ចូ​បៃ​ដេ​ន គូប្រជែង​របស់​លោក​ត្រាំ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ថ្ងៃ​ទី​៣ ​វិច្ឆិកា​ខាង​មុខ លោកស្រី​ KAMALA HARRIS ​អះអាង​ថា នោះ​ជា​បរាជ័យ​ដ៏​ធំ​របស់​រដ្ឋបាល​លោក​ត្រាំ ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ លោកស្រី​បន្ត​ថា​ពួក​គេ​បោះបង់​ចោល​សិទ្ធិ​សម្រាប់​ការ​តោង​យក​អាណត្តិ​ទី​២​។ លោកស្រី​ថ្លែង​បែប​នេះ​ក្នុង​ពេល​ចុះ​ទៅ​ឃោសនាបោះឆ្នោត​នៅ​រដ្ឋ​មី​ជី​ហ្គេ​ន​។

ចំណែក​លោក​ចូ​បៃ​ដេ​ន​កាលពី​ថ្ងៃ​ទី​២៥ ​តុលា​ បាន​ចោទប្រកាន់​លោក​ត្រាំ​ថា បាន​ចុះចាញ់​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស បន្ទាប់​ពី​នាយ​ខុ​ន្ទ​កាល័យ​សេត​វិមាន​និយាយ​ថា រដ្ឋាភិបាល​មិន​បាន​ស្វែងរក​ដើម្បី​ត្រួតត្រា​ការ​ឆ្លង​នោះ​ឡើយ​។ លោក​បៃ​ដេ​ន ​បាន​បរិហារ​ថា​ នោះ​មិនមែន​ជា​កំហុស​របស់​លោក ​MARK MEADOWS ​ឡើយ តែ​វា​ជា​យុទ្ធសាស្ត្រ​របស់​ប្រធានា​ធិបតី​ត្រាំ តាំង​តែ​ពី​ចាប់ផ្ដើម​មាន​វិបត្តិ​មក​ម្ល៉េះ ដោយ​លោក​ត្រាំ​បាន​គ្រវី​ទង់​ស​សុំ​ចុះចាញ់ ហើយ​ដេកចាំ​ឲ្យ​វីរុស​ហោះ​ទៅ​បាត់​ដោយ​ខ្លួនឯង​។

លោក​បៃ​ដេ​ន​បន្ត​ថា ​វារឹត​តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​វីរុស​បន្ត​រាតត្បាត​ដោយ​គ្មាន​ការ​ត្រួតត្រា​ក្នុង​ប្រទេស និង​រហូត​ដល់​ក្នុង​សេត​វិមាន​ផ្ទាល់​ក៏​មាន​អ្នក​ឆ្លង​បន្ត​រដឹក ខណៈ​ប្រមុខ​ខុ​ន្ទ​កាល័យ​របស់​អនុ​ប្រធានាធិបតី​ និង​មនុស្ស​យ៉ាងតិច​២​នាក់​ទៀត នៃ​ក្រុម​លោក​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​២៤ ​តុលា ពី​ការ​ឆ្លង​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ