ខេត្តកែប ៖ អេស្កាវ៉ាទ័រចំនួន3គ្រឿងកាយភ្នំ «ទ្រូងអណ្ដើក» ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី២៤ តុលា ត្រូវកម្លាំងនគរបាលខេត្តកែប និងនគរបាលស្រុកចុះមកឃាត់ទាំង៣គ្រឿងនេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ ។
យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលម្នាក់បាននិយាយប្រាប់អោយដឹង កាលពីរសៀលថ្ងៃទី២៤ តុលា ថា ម្ចាស់គ្រឿងចក្រទាំង3គ្រឿងនោះ ត្រូវបានមន្ត្រីជំនាញក៏ដូចជានគរបាលបានហាមម្ដងហើយម្ដងទៀត និងធ្វើការណែនាំដល់ម្ចាស់គ្រឿងចក្រទាំង3ថា មិនអោយដើរកាយដីនៅតាមភ្នំអនាធិបតេយ្យបន្តទៀតទេ ប៉ុន្តែម្ចាស់គ្រឿងចក្រទាំងនោះនៅតែមានះកាយ ទើបនៅរសៀលថ្ងៃទី២៥ តុលា ដោយមានការជ្រោមជ្រែងពីលោកស្រីគឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរផង សម្រេចឃាត់គ្រឿងចក្រទាំង3គ្រឿងនេះ យកទៅរក្សាទុកនៅអធិការនគរបាលស្រុកដំណាក់ចង្អើរ។
ប៉ុន្តែអ្នកបើកបរគ្រឿងចក្រមួយគ្រឿងទៀត បានរត់គេចខ្លួន ហើយបាននិយាយប្រាប់គេឯងថា គ្រឿងចក្ររបស់ខ្លួនបានខូចនៅជើងភ្នំទ្រូងអណ្ដើកជាប់ព្រំប្រទល់ដីស្រុកកំពង់ត្រាច។ ម្ចាស់គ្រឿងចក្របាននិយាយថា ម្ចាស់គ្រឿងចក្រសុទ្ធតែបានបំពេញឯកសារសម្រាប់ធ្វើអាជីវកម្មគ្រប់គ្រាន់អស់ ហើយតែខុសត្រង់ថាម្ចាស់ដីជាអ្នកកាន់កាប់តែមិនមានប្លង់កម្មសិទ្ធស្រប់ច្បាប់មានន័យថាជាដីរបស់រដ្ឋ។
គេបានដឹងថា ដីភ្នំទ្រូងអណ្ដើកនេះកាលពី3ឆាំ្នមុនជាដីភ្នំមានអាជ្ញាបណ្ណ័គ្រប់គ្រងដោយលោកស៊ឹម វុទ្ធី។ ប៉ុន្តែក្រោយមកលោកស៊ឹម វុទ្ធី ក៏វបានលក់អាជ្ញាបណ្ណ័ភ្នំទ្រូងអណ្ដើកនេះទៅអោយក្រុមហ៊ុនចិនវិញម្ដង។ តែគេបានទស្សន៍ទាយថា ភ្នំនេះអាចនិងរលាយនៅពេលខាងមុននេះហើយ ។
ចែករំលែកព័តមាននេះ