ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ស្នើ​កាត់​ភូមិ​ចំនួន​៥​របស់​ខេត្តកណ្តាល​មក​ចូល​រាជធានី​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ប្រមុខរដ្ឋ​ស្តីទី​កែសម្រួល​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាយ​ផ្ទៃដី​ទំហំ​៣៧៦​ហិ​កតា​ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ប្រមុខរដ្ឋ​ស្តីទី​កែសម្រួល​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាយ​ផ្ទៃដី​ទំហំ​៣៧៦​ហិ​កតា​ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌដង្កោរ​វិញ​។

យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដាក់​ជូ​សម្តេច​វិបុល​សេនា ភក្តី សាយ​ឈុំ ប្រមុខរដ្ឋ​ស្តីទី​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​គោរព​ជម្រាប​ជូន​សម្តេច​ត​ប្រមុខរដ្ឋ​ស្តីទី មេត្តា​ជម្រាប​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល បាន​ធ្វើ​លិខិត​មក​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ផ្ទៃដី​ទំហំ​៣៧៦​ហិ​កតា ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រប​តាម​ស្មារតី​នៃ​លិខិត​លេខ​១៩០ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់ និង​ជួយ​សម្រួល​ដល់​ការ​អនុវត្ត​គម្រោង​​ប្លង់​មេ​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ទំពុន និង​បឹង​ជើងឯក ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍន៍ ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ការ​ផ្តល់​សេវា​សាធារណៈ និង​ការងារ​សង្គម​ផ្សេង​ៗ»​។

លិខិត​របស់​សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា ផ្អែក​តាម​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព្រំប្រទល់ ស្ថិតិ​ប្រជាពលរដ្ឋ និង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ឃើញ​ថា ការ​ស្នើ​សុំ​កែសម្រួល​ខាងលើ​នេះ មានការ​ប្រែ​ប្រូ​ល​នូវ​ទំហំ​ផ្ទៃដី​ពី​៣៧៦​ហិ​កតា មក​នៅ​ត្រឹម​ទំហំ​៣០២​ហិ​កតា ៩៣៩១​ម៉ែត្រការ៉េ ដោយ​កាត់​យក​ភូមិ​ស្ទឹ​ង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើមរ​មៀន ភូមិ​ព្រែក​អ​ញ្ជេ​ញ នៃ​សង្កត់​ព្រែក​ឬ​ស្សី ភូមិ​ព្រៃ​ឡុ​ង នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តាជី នៃ​សង្កាត់​ព្រែក​ហូរ សង្កាត់​ចំនួន​៤ ស្នើ​នឹង​៥​ភូមិ ដែល​មាន​លំនៅ​ឋាន​សរុប​១៣៩​ខ្នង​ផ្ទះ ស្មើនឹង​១៧៧​គ្រួសារ ប្រជាពលរដ្ឋ​ចំនួន​៧៥៣​នាក់ ។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្តកណ្តាល បាន​គោរព​ស្នើ​សុំ​កាត់​ផ្ទៃដី​ទំហំ​២​ហិ​កតា ៥១៥​ម៉ែត្រការ៉េ (​ចំណែក​ដី​នៃ​វត្ត​បុ​ទុម​សាគរ នៅ​វត្ត​ទួល​ក្របៅ​) ពី​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដើម្បី​ឲ្យ​ផ្ទៃដី​វត្ត​ទាំងមូល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​តែ​មួយ និង​ងាយស្រួល ក្នុង​ការ​ចុះបញ្ជី​វិញ្ញ​បន​ប​ត្រ​សម្គាល​នូវ​អចលន​វត្ត​ជូន​វត្ត​។

លិខិត​លើក​ឡើង​ទៀត​ថា យោង​តាម​ច្បាប់​ស្តី​ពី​កា​គ្រប់គ្រង​រដ្ឋបាល​រាជធានី​-​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ ត្រង់​មាត្រា​៦​វា​ក្ស​ខណ្ឌ​ទី​១ បាន​ចែង​ថា «​ការ​បង្កើត ការ​លុប​ចោល ការ​កែប្រែ ព្រំប្រទល់ និង​ការ​កំណត់​ឈ្មោះ​ខេត្ត ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​ញ្ជា​ក់ថា ផ្អែក​លើ​បទ បញ្ញា​ត្តិ​ច្បាប់ និង​មូលដ្ឋាន​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ​តាង​នាម​រដ្ឋាភិបាល​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​គោរព​ស្នើ​សុំ​សម្តេច​ប្រមុខរដ្ឋ​ស្តីទី មេត្តា​អនុញ្ញាត ដើម្បី​កែស​ម្រួ ល​ព្រំប្រទល់​រដ្ឋ​បាល​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ភួ​មិ​ចំនួន​៥ គឺ​ភូមិ​ស្ទឹង​ជ្រៅ និង​ភូមិ​ព្រែក​តា​ពៅ នៃ​សង្កាត់​ដើមរ​មៀន ភូមិ​ព្រែក​អ​ញ្ជេ​ញ នៃ​សង្កត់​ព្រែក ឬ​ស្សី ភូមិ​ព្រៃ​ឡុ​ង នៃ​សង្កាត់​តា​ក្តុល និង​ភូមិប​ត្តាជី​នៃ​សង្កាត់​ព្រែក​ហូរ ដែល​មាន​ផ្ទៃដី​ទំហំ​៣០២ ហិ​កតា ៩៣៩១​ម៉ែត្រការ៉េ ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មក​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ និង​កាត់​ទំហំ​២​ហិ​កតា​៥១៥៥​ម៉ែត្រការ៉េ (​ចំណែក​ដី​នៃ​វត្ត​បុ​ទ ម​សាគរ​ហៅ​វត្ត​ក្របៅ​) ពី​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ឲ្យ​មក​ស្ថិត​ក្រោម​កា​គ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តាម​ខ្មៅ ខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ