រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញ ស្តីពីបច្ចុប្បន្នភាព នៃស្ថានភាពតំបន់បេតិកភណ្ឌកម្ពុជា ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងការកាន់ដោយខុសច្បាប់ និងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ។
បទបង្ហាញនេះមានការអញ្ជើញចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិទាំងអស់នៅទីក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសម្របសម្រួលដោយលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕














ចែករំលែកព័តមាននេះ