សង្គ្រាមអ៊ុយក្រែន ៖ រយៈពេលចុងក្រោយនេះ រុស្ស៊ីហាក់ដូចជារងបរាជ័យដ៏ចម្លែក ។ កងទ័ពអ៊ុយក្រែនអាចវាយប្រហារចូលយ៉ាងជ្រៅក្នុងដែនដីរុស្ស៊ី ហើយអ៊ុយក្រែនអាចវាយដណ្ដើមយកបានដែនដីវិញកាន់តែច្រើន។ នោះជាដំណឹងអាក្រក់ក្នុងប្រតិបត្តិការពិសេស របស់កងទ័ពរុស្ស៊ីដែលចំណាយពេលជាង៤ឆ្នាំមកហើយ ។

ពួកសត្រូវកំពុងធ្វើឲ្យប្រធានាធិបតីរុស្ស៊ីឈឺក្បាល។ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បណ្ដាដ្រូនអ៊ុយក្រែន បានវាយប្រហារចាស់ដៃលើរុស្ស៊ី ពិសេស បណ្ដារោងចក្រអេឡិចត្រូនិក និងបណ្ដារោងចក្រចម្រាញ់ប្រេងកាតក្រុងមូស្គូ និងក្រុងសាំងប៉េទ័រស្បួរ ។ លើសពីការបាត់បង់ខាងសេដ្ឋកិច្ច ហើយក៏ជានិម្មិត្តរូប ការវាយប្រហារទាំងនោះរបស់អ៊ុយក្រែន កាន់តែរាលដាលចូលជ្រៅដល់ដែនដីរុស្ស៊ីវិញម្ដង។

ម្យ៉ាងវិញទៀត កាលពីខែឧសភា អ៊ុយក្រែនវាយដណ្ដើមដែនដីបានវិញជិត៣០០គីឡូម៉ែត្រក្រឡាពីរុស្ស៊ី ។ ទោះបីការដណ្ដើមដែនដីមកវិញ២ខែជាប់គ្នានោះ មានលក្ខណៈស្ដួចស្ដើងក្ដី តែវាបង្ហាញពីការនឿយណាយខាងយោធារបស់រុស្ស៊ី ។ នេះបើតាមអ្នកវិភាកម្នាក់លោកURICH BOUNAT អ្នកវិភាគខាងភូមិសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវចំណានម្នាក់។ លោកថា រុស្ស៊ីមិនអាចទ្រទ្រង់បានការគាបសង្កត់ខាងយោធាលើ ខ្សែបន្ទាត់រណសិរ្សទាំងមូលបាន។

ចំណែកអ្នកវិភាគម្នាក់ទៀតលោក STEPHANE AUDRAND លើកឡើងថា ការវាយប្រហារចូលជ្រៅក្នុងដែនដីរុស្ស៊ី រួមបញ្ចូលការវាយប្រហារផ្ដោតលើគោលដៅភស្ដុភារនាំឲ្យរុស្ស៊ីពិតជាកំពុងបាត់បង់លំនឹង។ ទិសដៅដំបូងរបស់រុស្ស៊ី គឺផ្ដួលរំលំរបបក្រុងគៀវ តែមិនបានសម្រេចហើយការបង្ហាញកម្លាំងរបស់រុស្ស៊ី ចំពោះពួកលោកខាងលិច និងណាតូក៏មិនបានផល ដោយពួកគេកាន់តែពង្រឹងខាងយោធាជាថ្មី ៕
ចែករំលែកព័តមាននេះ