ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​១៨​នាក់​ត្រូវ​បាត់​បង់ ក្រោយ​​ជនម្នាក់​បំផ្ទុះ​គ្រាប់​ជាប់​ខ្លួន​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ត្រូវ​បាត់បង់​ជីវិត ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ កាលពី​ថ្ងៃ​ទី​២៤​តុលា ប្រឆាំង​មជ្ឈ​មណ្ឌល​អប់រំ​មួយ​នៅ​ក្រុង​កា​ប៊ុល​។ ការ​បំផ្ទុះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កើត​មាន​នា​ចុង​រសៀល​នៅ​ជិត​គ្រឹះស្ថាន​មួយ​​យក​ធ្វើ​ជា​កន្លែង​បណ្ដុះបណ្ដាល​និស្សិត ក្នុងស្រុក​ខាងលិច​នៃ​រដ្ឋធានី​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ត្រូវ​បាត់បង់​ជីវិត ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ កាលពី​ថ្ងៃ​ទី​២៤​តុលា ប្រឆាំង​មជ្ឈ​មណ្ឌល​អប់រំ​មួយ​នៅ​ក្រុង​កា​ប៊ុល​។

ការ​បំផ្ទុះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កើត​មាន​នា​ចុង​រសៀល​នៅ​ជិត​គ្រឹះស្ថាន​មួយ​​យក​ធ្វើ​ជា​កន្លែង​បណ្ដុះបណ្ដាល​និស្សិត ក្នុងស្រុក​ខាងលិច​នៃ​រដ្ឋធានី​។ ជន​អត្តឃាត​ម្នាក់​ដែល​​ចង់​លុក​ចូល​ក្នុង​មជ្ឈមណ្ឌល​អប់រំ​នោះ ត្រូវ​បាន​បណ្ដា​អ្នកយាម​កំណត់​ដឹង​។ ពេល​នោះ​ជន​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​មុន​រត់​ចូល​សំដៅ​មជ្ឈមណ្ឌល​នេះ​។

តាម​សារ​មួយ​ផ្សាយ​តាម​បណ្ដាញ​សង្គម ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា ជន​វាយប្រហារ​បាន​សម្រុក​ទៅ​រក​កន្លែង​ប្រមូលផ្ដុំ​មនុស្ស​មួយ នៅ​ក្រុង​កា​ប៊ុល​ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ជាប់​ខ្លួន​គេ​។ វី​ដេ​អូ​មួយ​ថត​នៅ​កន្លែង​វាយប្រហារ ​និង​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​សាកសព​មនុស្ស​ច្រើន​នាក់​ដែល​គ្រប​ភួយ នៅ​តាម​វិ​ថី​មួយ ​ខណៈ​បណ្ដា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ចេញ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ