ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុក​ក្តួ​ល​ណាស់​! ហេតុផល​ពីក្រោយ​ការ​ប្រកាស​ចូល​និវត្តន៍​របស់ Khabib

3 ឆ្នាំ មុន

អា​រ៉ាប់​រួម ៖ កំពូល​កីឡាករ​គុន​ចម្រុះ​ជនជាតិ​រុ​ស្ស៊ី Khabib Nurmagomedov បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​ជាមួយ​កំណត់​ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​អាជីព​របស់​ខ្លួន ក្រោយឈ្នះការប្រកួត​​ក្នុង​ព្រឹត្តិការណ៍ UFC 254 ដែល​ធ្វើ​ឡើង​លើ​កោះ​អា​ប៊ុ​យ​ដា​ប៊ី…

អា​រ៉ាប់​រួម ៖ កំពូល​កីឡាករ​គុន​ចម្រុះ​ជនជាតិ​រុ​ស្ស៊ី Khabib Nurmagomedov បាន​ប្រកាស​ចូល​និវត្តន៍​ជា​ផ្លូវការ​ជាមួយ​កំណត់​ត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​អាជីព​របស់​ខ្លួន ក្រោយឈ្នះការប្រកួត​​ក្នុង​ព្រឹត្តិការណ៍ UFC 254 ដែល​ធ្វើ​ឡើង​លើ​កោះ​អា​ប៊ុ​យ​ដា​ប៊ី (Abu Dhabi) កាលពី​ម្សិលមិញ​។

Khabib ដែល​មាន​ឈាន​ដល់​វ័យ ៣២​ឆ្នាំ បាន​យកឈ្នះ​លើ Justin Gaethje ដោយ​បានផ្តួល​កីឡាករ​អា​មេ​រិ​ក​រូប​នេះ​នៅ​ទឹក​ទី​២ ដើម្បី​បង្កើត​កំណត់​ត្រា​ឈ្នះ​ជា​លើក​ទី​២៩ និង​មិន​ស្គាល់​បរាជ័យ​ក្នុង​អាជីព​របស់​ខ្លួន​។

Khabib បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ចូល​និវត្តន៍​យ៉ាង​ដូច្នេះ​ថា «​វា​ជា​ប្រកួត​ចុង​ក្រោយ​របស់ខ្ញុំ​។ គ្មាន​ផ្លូវ​ទេ​ដែល​ខ្ញុំ​អាច​បន្ត​ការ​ប្រកួត ដោយ​គ្មាន​វត្តមាន​​ឪពុក​របស់ខ្ញុំ​។ វា​ជា​លើក​ទី​១ហើយ បន្ទាប់​ពី​មរណៈភាព​របស់​ឪពុក​ខ្ញុំ​»​។

រូបគេ​បាន​បន្ត​ទៀត​ថា «UFC បាន​ទាក់ទង​មក​ខ្ញុំ​អំពី​ការ​ប្រកួត​ជាមួយ Justin​។ ខ្ញុំ​បាន​និយាយ​ជាមួយ​ម្តាយ​ខ្ញុំ​អស់​រយៈពេល ៣​ថ្ងៃមុន​សម្រេចចិត្ត​ទទួល​ការ​ប្រកួត​នេះ​។​ព្រោះគាត់​មិន​ចង់ឱ្យ​ខ្ញុំ​ឡើង​វ៉ៃ ​ដោយ​គ្មាន​វត្តមាន​លោកឪពុក​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ថា​វា​នឹង​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ខ្ញុំ​»​។

សូម​រំលឹក​ថា ឪពុក​របស់ Khabib លោក Abdulmanap Nurmagomedov បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ នៅ​ក្នុង​អាយុ ៥៧​ឆ្នាំ​បន្ទាប់​ពី​មិន​អាច​តស៊ូយក​ឈ្នះ​នឹង​វីរុស Covid-19 បាន​៕ (​ដកស្រង់​ចេញពី BBC)