ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បិទ​ចរាចរ​ទាំងស្រុង​ជា​បណ្តោះអាសន្ន លើ​កំណាត់​ផ្លូវជាតិ​លេខ​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុវត្ថិភាព​បងប្អូន​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ចរាចរ​ទាំងស្រុង​ជា​បណ្តោះអាសន្ន កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៣ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សុវត្ថិភាព​បងប្អូន​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ចរាចរ​ទាំងស្រុង​ជា​បណ្តោះអាសន្ន កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​។

សេចក្តីជូនដំណឹង​របស់​ក្រសួង​បាន​បញ្ជាក់​ថា «​ដោយ​ស្ថានភាព​ទឹកជំនន់​បាន និង​កំពុង​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ទឹក​ហូរ​ច្រោះ បាក់​ជើងទេរ​ផ្លូវ​»​។ ក្រសួង​បាន​បន្ត​ថា «​ដើម្បី​ធានា​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បិទ​ចរាចរ​ទាំងស្រុង​ជា​បណ្តោះអាសន្ន ចាប់ពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​»​។ សូម​សាធារណជន​មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ដោយ​សេចក្តី​អនុគ្រោះ​៕ ដោយ ៖ ពៅ រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ