ការ​បដិសេធ​ថ្លៃ​នឿយហត់​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ក្នុង​ពិភព​បាល់ទាត់


អន្តរជាតិ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា Danny Welbeck គឺជា​កីឡាករ​ចុង​ក្រោយ​គេ ដែល​បាន​បដិសេធ​សំណើ​លុយ​ធំ (​ប្រាក់​ស​ប្តា​ហ៍​) ពី​ក្លិប​នៅ​លី​គ​កំពូល​តួ​ក​គី​ដែល​ចង់​រូបគេ ដើម្បី​មក​ចូលរួម​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​អង់គ្លេស Brighton រដូវ​កាល​នេះ​។

កីឡាករ Danny Welbeck

ទោះបីជា​យ៉ាងណា អតីត​ខ្សែប្រយុទ្ធ​ក្រុម Man United និង Arsenal រូប​នេះ មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​បដិសេធ​សំណើ​ប្រាក់​ស​ប្តា​ហ៍​ច្រើន ក្នុង​វិស័យ​បាល់ទាត់​នោះ​ទេ​។ ខាងក្រោម​នេះ ជា​ការ​បដិសេធ​សំណើ​លុយ​ធំ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ពិភព​បាល់ទាត់​៖

កីឡាករ Danny Welbeck បាន​បដិសេធ​សំណើ ១៨​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍​ពី​ក្លិប​តួ​ក​គី Fenerbahçe មក​ចូលរួម​ជាមួយ Brighton

កីឡាករ ​Cristiano Ronaldo បាន​បដិសេធ​សំណើ​ជាង ២​លាន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ពី​ក្លិប​មិន​បញ្ចេញ​ឈ្មោះ​នៅ​លី​គ​កំពូល​ចិន ដើម្បី​មក​ចូលរួម​ជាមួយ Juventus ក្នុង​ឆ្នាំ​២០១៨​។

កីឡាករ Lionel Messi ក៏​ធ្លាប់​បាន​បដិសេធ​សំណើ​ជាង ២​លាន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ពី​ក្លិប​មិន​បញ្ចេញ​ឈ្មោះ​នៅ​លី​គ​កំពូល​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៨ ផង​ដែរ​

លោក José Mourinho បាន​បដិសេធ​សំណើ​ជាង ៧០​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍​ពី​ក្លិប Guangzhou Evergrande នៅ​លី​គ​កំពូល​ចិន បន្ទាប់​ពី​គ្រូបង្វឹក​រូប​នេះ ត្រូវ​ក្លិប Man United បណ្តេញចេញ​កាលពី​ឆ្នាំ​២០១៨​

កីឡាករ Juan Mata បាន​បដិសេធ​សំណើ ២៨​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ពី​ក្លិប​មិន​បញ្ចេញ​ឈ្មោះ​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែ ដើម្បី​បន្ត​លេង​ឱ្យ Man United

កីឡាករ David Luiz បាន​បដិសេធ​សំណើ ២៨​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ពី​ក្លិប​មិន​បញ្ចេញ​ឈ្មោះ​នៅ​លី​គ​កំពូល​កា​តា​កាលពី​ឆ្នាំ​២០១៩​

កីឡាករ Willian បាន​បដិសេធ​សំណើ ២៧​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍​ពី​ក្លិប Shanghai Shenhua នៅ​លី​គ​កំពូល​ចិន​កាលពី​ឆ្នាំ​មុន​

កីឡាករ Luis Suárez បាន​បដិសេធ​សំណើ ៦៥​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ពី​ក្លិប​មិន​បញ្ចេញ​ឈ្មោះ​នៅ​លី​គ​កំពូល​ចិន​កាលពី​ប៉ុន្មាន​ខែ​មុន ដើម្បី​មក​ចូលរួម​ជាមួយ Atlético Madrid

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ