ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អា​មេ​រិ​ក​អនុម័ត​ការ​លក់​​អាវុធ​ទំនើប​ៗ​ឲ្យ​តៃវ៉ាន់​ តែ​ចិន​បរិហារ​យ៉ាង​ខ្លាំង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ តុលា ថាក្រសួង​ការបរទេស​អា​មេ​រិ​កបាន​អនុម័ត​យល់​ស្រប​ចំពោះ​ការ​លក់​អាវុធ​ទំនើប​ៗ​ជា​ច្រើន​ដល់តៃវ៉ាន់ ក្នុង​នោះ​មាន​បណ្ដា​ឧបករណ៍​ចាប់​គោលដៅ ​និង​បណ្ដា​មី​ស៊ីល ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​ប្រមាណ​ជា​១,៨​ពាន់​លាន​ដុល្លារ ។ ការ​ប្រកាស​នោះ​របស់​មន្ទីរ​ប៉ង់​តា​ហ្កោ​ន…

សហរដ្ឋអាមេរិក​-​ចិន ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ តុលា ថា
ក្រសួង​ការបរទេស​អា​មេ​រិ​កបាន​អនុម័ត​យល់​ស្រប​ចំពោះ​ការ​លក់​អាវុធ​ទំនើប​ៗ​ជា​ច្រើន​ដល់
តៃវ៉ាន់ ក្នុង​នោះ​មាន​បណ្ដា​ឧបករណ៍​ចាប់​គោលដៅ ​និង​បណ្ដា​មី​ស៊ីល ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​ប្រមាណ​ជា​១,៨​ពាន់​លាន​ដុល្លារ ។

ការ​ប្រកាស​នោះ​របស់​មន្ទីរ​ប៉ង់​តា​ហ្កោ​ន កើតមាន​បន្ទាប់​ពី​រ៉​យ​ទ័​រ​រាយការណ៍​កាលពី​ស​ប្ដា​ហ៍​មុន​ថា សេត​វិមាន​បាន​លើក​ពី​ការ​លក់​អាវុធទំនើប​ៗ​ដល់​កោះ​តៃវ៉ាន់ ខណៈ​ក្រុង​វ៉ា​ស៊ិន​តោន​បង្កើន​ការ​គាបសង្កត់​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង ។

រដ្ឋមន្ត្រី​ការពារ​តៃវ៉ាន់​បាន​ថ្លែងអំណរគុណចំពោះ​សហរដ្ឋអាមេរិក​និង​ថ្លែង​ថា ការ​លក់​អាវុធ​នោះ​គឺ​សំដៅ​ជួយ​តៃវ៉ាន់​ក្នុង​ការ​បង្កើន​សមត្ថភាព​ការពារ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​ចិនដី​គោក ហើយ​សម្ដែង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​ខ្លួន ។ នៅ​មុខ​បណ្ដា​អ្នកកាសែត​រដ្ឋមន្ត្រី​រូប​នោះ
លោក YEN DE FA និយាយ​ថា បែប​នោះ​បង្ហាញពីសារ​សំខាន់​ដែល​អា​មេ​រិ​ក​ផ្ដោត​លើ​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ីហ្វិ​ក និង​ច្រក​សមុទ្រ​តៃវ៉ាន់ ។

ចំណែក​ចិន​វិញ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស លោក ZHAO LIJIAN ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ​អះអាង​ថា អា​មេ​រិ​ក​ត្រូវ​តែ​បញ្ឈប់​ការលក់​អាវុធ​ទាំងនោះ ។ លោក​បន្ត​ថា​ការ​ធ្វើ​បែប
នេះ​ជា​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព និង​ផល​ប្រយោជន៍​សន្តិសុខ​របស់​ចិន និង​ជា​ការ​បញ្ជូន​សញ្ញា​ភាន់ច្រឡំ​ខ្លាំង​មួយ​ចំពោះ​កម្លាំង​ឯករាជ្យ និយម​នៅ​តៃវ៉ាន់ និង​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក ព្រមទាំង​សន្តិភាព និង
ស្ថេ​រ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ។ ចិន​នឹង​ឆ្លើយ​តបវិញ​យោង​ទៅ​តាម​ការ​វិវត្តន៍​នៃ​សភាព​ការណ៍។

រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​បាន​ជម្រុញ​ការ​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​ដោយ​បង្ហើយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​កុងត្រា​មួយ​នៃ​ការ​ទិញ​យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​ធុន​F-16 ជំនាន់​ថ្មី​ដល់​ទៅ​៦៦​គ្រឿង​និង​អាច​ឈាន​ទៅ​ទិញ​ដល់​៩០​គ្រឿង ។

ម្យ៉ាងទៀត​អា​មេ​រិ​ក​មាន​បំណង​លក់​ឲ្យ​តៃវ៉ាន់​បណ្ដា​ម៉ី​ស៊ី​ល​បណ្ដែត​ដែល​អាច​បាញ់​ដល់​ចិន ។
នោះ​​គឺ​ជា​មី​ស៊ីល​ការពារ​ឆ្នេរសមុទ្រ​ធុន​SLAM-ER ដែល​អាច​បាញ់​ដល់​ចិន​ដោយស្រួល ។ ការ​លក់​មី​ស៊ី​ល​ធុន​នោះ​១៣៥​គ្រឿង​មាន​ទឹកប្រាក់​ប្រមាណ​ជា​១​ពាន់​លាន​ដុល្លារ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ