ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងជាង១ខួបដើរតាមបងជីដូនទៅបត់ជើង ស្រាប់តែជួបគ្រោះអកុ​សល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹ​ង​ថា មានករណី​ក្មេង​ប្រុស​អាយុ​​​​​១ខួប​៣ខែ​​ម្នាក់​បាន​លង់ទឹកជំនន់ទឹកភ្លៀង​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឱ្យបាត់បង់ជីវិត​​ ។​ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​​១​និង​​​៣០នាទីរសៀលថ្ងៃទី​២៣ តុលា ឆ្នាំ​២០២០ នៅភូមិគោកខ្សាច់…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹ​ង​ថា មានករណី​ក្មេង​ប្រុស​អាយុ​​​​​១ខួប​៣ខែ​​ម្នាក់​បាន​លង់ទឹកជំនន់ទឹកភ្លៀង​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឱ្យបាត់បង់ជីវិត​​ ។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​​១​និង​​​៣០នាទីរសៀលថ្ងៃទី​២៣ តុលា ឆ្នាំ​២០២០ នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ស៊ី​វ វិសាល អាយុ​១៥​ខែ មាន​ឪពុក​ឈ្មោះ​សាយ គឹ​ម ស៊ន អាយុ​៤១​ឆ្នាំ ​មុខរបរ​ជាងដែក និង​ម្ដាយ​ឈ្មោះ​ជា សុភាព អាយុ​៤០​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា មុនពេលកើតហេតុ ឪពុកម្តាយរបស់ក្មេង​រងគ្រោះ​បានចេញទៅធ្វើការអស់ ដោយ​​ផ្ញើកូន​អោយនៅជា​មួយប្អូនប្រុស​​បង្កើត​ម្នាក់​ដែលត្រូវ​ជា​ឪពុកមារបស់ក្មេង​ប្រុសរងគ្រោះ ។​

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា លុះ​ដល់​វេលាម៉ោង​កើតហេតុ​ខាងលើ​ ក្មេង​ប្រុស​រងគ្រោះបានដើរ​តាម​បងប្រុសជីដូន​មួយម្នាក់​អាយុ​៥ឆ្នាំ ដែលទៅបត់ជើង ហើយ​ក្មេង​ប្រុសរងគ្រោះ​ក៏​បាន​ចុះលេងទឹក​ដែលមានជម្រៅត្រឹមចង្កេះមនុស្សចាស់ និង​មាន​ចម្ងាយប្រមាណ​៣០ម៉ែត្រពីផ្ទះ បណ្តាល​ឱ្យលង់​បាត់បង់ជីវិតែម្តង ។​

តាមសេចក្តីរាយការណ៍​បាន​បន្តទៀត​ថា នៅពេលបាត់ក្មេង​ប្រុសរងគ្រោះ សាច់ញាតិ​ក៏​មានការភ្ញាក់​ផ្អើល​​ឆោឡោ និង​សង្ស័យ​ថាលង់ទឹក រួច​ក៏នាំគ្នា​រាវរក ទើប​បង្កការឱ្យមាន​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​​ដល់​ប្រជា​ពលរដ្ឋ​ ក្រោយមកក៏បានរាវរកឃើញ​ និង​ស្រង់សព​ឡើងលើគោក ហើយយកមកឆ្អើរភ្លើងដើម្បីសង្គ្រោះបឋម​ដែរ ប៉ុន្តែ​ជាអកុសល​ក្មេង​ប្រុសរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ទើប​រាយ​ការណ៍​​ប្រាប់​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​រួច​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​វត្ត​គោក​ខ្សាច់​​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ