ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real ភ្លាត់​ចាញ់​ភ្ញៀវ Shakhtar ដែល​គ្មាន​កម្លាំង​ស្នូល​ជាង ១០​នាក់

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid ​ទទួល​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុងផ្ទះ​ខ្លួនឯង ដោយ​បាន​ចាញ់​ក្រុម Shakhtar Donetsk ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​លB…

អេ​ស្ប៉ា​ញ ៖ ក្រុម Real Madrid ​ទទួល​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុងផ្ទះ​ខ្លួនឯង ដោយ​បាន​ចាញ់​ក្រុម Shakhtar Donetsk ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​លB ពានរង្វាន់ Champions League ដោយ​លទ្ធផល ៣-២ កាលពី​យប់មិញ​។

ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ុយ​ក្រែ​ន Shakhtar Donetsk បាន​មក​ដល់ទី​ក្រុង​ម៉ា​ឌ្រី​ដ​ដោយ​គ្មាន​វត្តមាន​កីឡាករ​ក្រុមឈុតធំ​ចំនួន ១៣​នាក់ បន្ទាប់​ពី​ការ​ធ្វើតេស្ត​វិជ្ជមាន Covid-19 ចំនួន ១៩​នាក់​ត្រូវបានរកឃើញលើ​សមាជិក​ក្លិប​ទាំងអស់ ដោយ​តម្រូវ​ឱ្យ​ពូក​គេត្រូវ​កោះហៅ​កីឡាករ​ក្រុម​យុវជន​មក​ចូលរួម​។

ទោះបី​បាត់បង់​កម្លាំង​សំខាន់​ ប៉ុន្តែ​ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំមុខ​មុន​រហូត​ដល់ ៣​គ្រាប់​ដ៏ភ្ញាក់ផ្អើល​ត្រឹម​វគ្គ​ទី​១​។ មុន​ពេល​ក្រុម​ម្ចាស់ផ្ទះ​មានឱកាស​ត្រឹម​រកបាន ២​គ្រាប់​មក​វិញ​នៅ​ក្នុង​វគ្គ​ទី​២ ដែល​ធ្វើបាន​ដោយ​កីឡាករ Luka Modrić និង Vinícius Júnior​។

នេះ​ជា​ការ​បរាជ័យ ២​ប្រកួត​ក្នុងផ្ទះ​ជាប់​ៗ​គ្នា​របស់ Real Madrid បន្ទាប់​ពី​ទើបតែ​ចាញ់​ប្រកួត​ក្នុង​លី​គ​ទល់​នឹង​ក្រុម Cádiz ១-០ កាលពី​ស​ប្តា​ហ៍​មុន​។ ក្រោយ​បញ្ចប់​ការ​ប្រកួត​កាលពី​យប់មិញ លោក Zinedine Zidane បាន​ទទួលខុសត្រូវ​ចំពោះ​លទ្ធផល​ដ៏​អាម៉ាស់​មួយ​នេះ ហើយ​គ្រូបង្វឹក​បារាំង​រូប​នេះ ជឿជាក់​ថា​ខ្លួន​នឹង​អាច​កែប្រែ​ស្ថានការណ៍​នេះ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​៕ (​ដកស្រង់​ចេញពី BBC)

លទ្ធផលការប្រកួតទាំងអស់កាលពីយប់មិញ៖