ក្រុម​រាជា​និយម​៖ “​ខ្ញុំ​សូម​អង្វរ អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ទៅ ប៉ុន្តែ​កុំ​ប៉ះ​ពាល់ព្រះមហាក្សត្រ​ថៃ​”


បាងកក ៖ ក្រុម​រាជា​និយម​ថៃ បាន​ប្រមូលផ្តុំគ្នាចេញ​មក​ធ្វើ​បាតុកម្មនៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ពុធ​ទី​២១ ខែតុលា​នេះ នៅ​ចំពោះ​មុខការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​រាជាធិបតេយ្យ ដែលក្រុម​រាជា​និយម​ថៃ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់ បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ​ធ្វើ​បាតុកម្ម​រយៈពេល​៧​ថ្ងៃ ដោយ​ប្រមូលផ្តុំ​គ្នា ចាប់ពី​ម៉ោង​៤ រៀងរាល់​ល្ងាច ។

ក្រុមគាំទ្រ​រាជា​និយម បាន​និយាយ​ថា ពួក​គេ​មិន​មាន​បញ្ហា​ជាមួយ​ក្រុម​បាតុករ​ដែល​អំពាវនាវ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ ចុះ​ចេញពី​តំណែង​នោះ​ទេ ប៉ុន្តែ​ពួក​គេ(​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​) មិន​គួរ​ប៉ះពាល់​នឹង​ព្រះមហាក្សត្រ Maha Vajiralongkorn នោះ​ទេ ។

អ្នក​រាជា​និយម​អាយុ​២៤​ឆ្នាំ​ម្នាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រថា “​ខ្ញុំ​សូម​អង្វរ​អ្នក ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ទៅ ប៉ុន្តែ​កុំ​ប៉ះ​ជាមួយ​ព្រះមហាក្សត្រ​ថៃ” ។ ខ្ញុំ​មិន​និយាយដល់​អំពើ​ហិង្សា​ទេ ខ្ញុំ​សូម​អង្វរ​ម្តងទៀត កុំ​នាំ​រាជាធិបតេយ្យ ចូលទៅ​ក្នុង​ឆាកនយោបាយ​អី ។

អ្នក​រាជា​និយម​ដែល​ភាគច្រើន​ពាក់អាវ​ពណ៌​លឿង ដែល​ជា​ពណ៌​របស់​ព្រះមហាក្សត្រថៃ បាន​និយាយ​ទៀត​ថា ការ​ជួបជុំ​របស់​ពួក​គេ មិនមែន​ជា​រឿង​នយោបាយ​ទេ ដូច្នេះ​អាជ្ញាធរថៃមិន​ត្រូវ​ហាមឃាត់​ចំពោះ​ការ​ប្រមូលផ្តុំ​មនុស្ស​មិន​លើស​ពី​៥​នាក់នោះ​ទេ ដែល​រដ្ឋាភិបាល​ថៃបាន​ដាក់​បម្រាម​ផ្លូវការ​កាលពី​ស​ប្តា​ហ៍​មុន ។

ដោយឡែក អ្នកនាំពាក្យ​ប៉ូ​លី​ស មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្រុម​ទាំងអស់​នឹង​ត្រូវ​អនុវត្ត​ច្បាប់​ដូចៗ​គ្នា ។ យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច មិន​ឲ្យ​មានការ​ជួបជុំ​ធំ​ៗ​ជា​រៀងរាល់ថ្ងៃ​ឡើយ ។ យើង​ត្រូវធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​អនុវត្ត​ច្បាប់​ដូច​គ្នា ​មិន​ថា ការ​ជួបជុំ​គ្នា​ណា​ក៏​ដោយ ដើម្បី​សុវត្ថិភាព​សង្គម ។

មន្ត្រី​ព្រះ​បរមរាជវាំង មិន​មានការ​ធ្វើ​អត្ថាធិប្បាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ហើយ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​លើ​ក្រុម​អ្នកគាំទ្រ​រាជា​និយម ឬ​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ