ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចាប់​ពេក​! Ighalo ​ពន្លះ​រដ្ឋា​ភិបាល​នី​ហ្សេ​រី​យ៉ា​​មួយទំហឹង​

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Odion Ighalo ខ្សែប្រយុទ្ធ​ក្រុម Man UTD បាន​លើក​ឡើង​ថា គេ​មានការ​ខ្មាស់​អៀន​ខ្លាំង​ណាស់​ចំពោះ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា…

អន្តរជាតិ ៖ កីឡាករ Odion Ighalo ខ្សែប្រយុទ្ធ​ក្រុម Man UTD បាន​លើក​ឡើង​ថា គេ​មានការ​ខ្មាស់​អៀន​ខ្លាំង​ណាស់​ចំពោះ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា ទាហាន​ក្នុង​ប្រទេស​នេះ បាន​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នៅ​ទីក្រុង Lekki ក្នុង​រដ្ឋ Lagos កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែតុលា​កន្លង​ទៅ​។

កីឡាករ Odion Ighalo

ប្រជា​ជននី​ហ្សេ​រី​យ៉ា​ជា​ច្រើន បាន​ធ្វើ​បាតុកម្ម​នៅ​ទូ​ទាំង​ប្រទេស​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជិត ២​ស​ប្តា​ហ៍​មក​ហើយ ដើម្បី​ប្រឆាំង​នឹង​អង្គភាព​ប៉ូ​លី​ស​ពិសេស​ប្រឆាំង​នឹង​សកម្មភាព​ចោរប្លន់ (SARS) ដែល​ក្រុម​សិ​ទិ្ធ​មនុស្ស​បាន​ចោទប្រកាន់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពី​បទ​ជំរិត​ទារប្រាក់​, ការ​រំលោភ​យាយី​, ការ​ធ្វើ​ទារុណកម្ម និង​ការ​ស.ម្លា.ប់​។

អង្គភាព​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​រំសាយ​ចោល កាលពី​ថ្ងៃ​ទី​១១ ខែតុលា ប៉ុន្តែ​ការ​តវ៉ា​នៅ​តែ​បន្ត​ហើយ​យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​បាញ់​ស.ម្លា.ប់​កាលពី​ថ្ងៃ​អង្គារ​។

កីឡាករ Odion Ighalo

Ighalo ដែល​ត្រូវ Man UTD ខ្ចី​ជើង​ពី​ក្លិប​ចិន Shanghai Greenland កាលពី​រដូវ​កាល​មុន​បាន​និយាយ​ក្នុង​សារ​វី​ដេ​អូ​មួយ​លើ​ប្រព័ន្ធ Twitter ថា​«​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​! ពួក​អ្នក​គឺជា​មនុស្ស​ដែល​រង​ភាព​អាម៉ាស់​បំផុត​នៅ​ចំពោះ​មុខ​ពិភពលោក​ ដែល​បាន​ស.ម្លា.ប់​ពលរដ្ឋ​ខ្លួនឯង ដោយ​បញ្ជូន​យោធា​ដើម្បី​ស.ម្លា.ប់​អ្នក​តវ៉ា​ដែល​គ្មាន​អាវុធ ពីព្រោះ​ពួក​គេ​កំពុង​តវ៉ា​ដើម្បី​សិទ្ធិ​របស់​ពួក​គេ​។ ពួក​អ្នក​ត្រូវ​បាន​គេ​ចង​ចាំ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​រដ្ឋាភិបាល​ដំបូង​ដែល​បាន​បញ្ជូន​យោធា​ទៅ​ទីក្រុង ដើម្បី​ចាប់ផ្តើម​ស.ម្លា.ប់​ប្រជាជន​ខ្លួនឯង​»​។

ខ្សែប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​រូប​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស ព្រមទាំង​មេដឹកនាំ​ជុំវិញ​ពិភពលោក និង​អង្គការសហប្រជាជាតិ លូកដៃ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កំពុង​មាន​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​គេ​បាន​បន្ថែម​ទៀត​ថា «​ពួក​គេ​នឹង​បន្ត​ស.ម្លា.ប់​ប្រជាជន​ទៀត ប្រសិនបើ​ពិភពលោក​មិន​និយាយ​អំពី​បញ្ហា​នេះ​»៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ