ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យជម្នះ​យប់មិញ​! Barcelona សម្រេច​បន្ត​កុងត្រា​ថ្មី​ដល់​កីឡាករ​សំខាន់​៤​រូប

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ FC Barcelona សម្រេច​ត​កុងត្រា​ថ្មី​ដល់​កីឡាករ​ចំនួន ៤​នាក់​របស់​ខ្លួន​រួម​មាន Gerard Pique, Marc-Andre ter…

អេ​ស្ប៉ា​ញ ៖ FC Barcelona សម្រេច​ត​កុងត្រា​ថ្មី​ដល់​កីឡាករ​ចំនួន ៤​នាក់​របស់​ខ្លួន​រួម​មាន Gerard Pique, Marc-Andre ter Stegen, Clement Lenglet និង Frenkie de Jong ពោល​នៅ​ក្រោយ​ជ័យជម្នះ ៥-១ ក្នុង​ក្រប​ខណ្ឌ Champions League លើ​ក្រុម Ferencvaros កាលពី​យប់មិញ​។

Gerard Pique បាន​បន្ត​កិច្ចសន្យា​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៤ ខណៈ​តម្លៃ​ផ្តាច់​កុងត្រា​របស់​ខ្សែការពារ​អេ​ស្ប៉ា​ញ​រូប​នេះ មាន​តម្លៃ​ដល់ ៥០០​លាន​អឺ​រ៉ូ ប្រសិនបើ​ក្លិប​ផ្សេង​ចង់បាន​រូបគេ​។ ហើយ​កិច្ចសន្យា​នេះ នឹង​គិត​រាប់​ចាប់ពី​រដូវ​កាល ២០២១/២២ តទៅ​។

ដោយឡែក​អ្នកចាំទី ter Stegen ក៏​បាន​បន្ត​កិច្ចសន្យា​ថ្មី រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ តម្លៃ​ផ្តាច់​កុងត្រា​ក៏​មាន​ចំនួន ៥០០​លាន​អឺ​រ៉ូ​ផង​ដែរ​។ ស្រប​ពេល​ដែល​ខ្សែការពារ Lenglet និង​ខ្សែបម្រើ de Jong ក៏​បាន​បន្ត​កិច្ចសន្យា​ពួក​គេ​រហូត​ដល់​ឆ្នាំ​២០២៦ ដូច​គ្នា​។ ដែល​តម្លៃ​ផ្តាច់​កុងត្រា​របស់ Lenglet មាន​ចំនួន ៣០០​លាន​អឺ​រ៉ូ ខណៈ​ដែល de Jong គឺ ៤០០​លាន​អឺ​រ៉ូ​។

សេចក្តីថ្លែងការណ៍​របស់ Barcelona បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​សម្រេច​កិច្ចព្រមព្រៀង​ទាំងនេះ ក្លិប​រួម​ទាំង​សាមីខ្លួន​បាន​ពិភាក្សា​គ្នា​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ហើយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​កែសំរួល​ប្រាក់ខែ​បណ្តោះអាសន្ន ដោយសារ​តែ​កាលៈទេសៈ​បច្ចុប្បន្ន​កំពុង​មាន​វិបត្តិ Covid-19៕ (​ដកស្រង់​ចេញពី Marca)

https://www.youtube.com/watch?v=ASuEAXv9ZDI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ