ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រគេនទេយ្យទាន​ដល់​ព្រះសង្ឃ​​ក្រោយ​​ទឹកជំនន់​កាត់​ផ្ដាច់​ទាំង​ផ្លូវ​ទាំង​​ចង្ហាន់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ទ​ទូល​បាន​ព័ត៌មាន​ថា ព្រះ​ស​ង្ឃជា​ច្រើន​អង្គ​ដែល​គង់នៅ«​វត្ត​ត្រស់​» ស្ថិត​នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​កាត់​ផ្ដាច់​ទាំង​ផ្លូវ ផ្ដាច់​ទាំង​ចង្ហាន់​ផង ធ្វើ​ឲ្យ​ព្រះសង្ឃ​វត្ត​នេះ…

ខេត្តបាត់ដំបង​ ៖ បន្ទាប់​ពី​ទ​ទូល​បាន​ព័ត៌មាន​ថា ព្រះ​ស​ង្ឃជា​ច្រើន​អង្គ​ដែល​គង់នៅ«​វត្ត​ត្រស់​» ស្ថិត​នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​កាត់​ផ្ដាច់​ទាំង​ផ្លូវ ផ្ដាច់​ទាំង​ចង្ហាន់​ផង ធ្វើ​ឲ្យ​ព្រះសង្ឃ​វត្ត​នេះ ​ជួប​នូវសភាពអត្តខាត់យ៉ាង​ខ្លាំង លោក កាំ​ង កុសល ប្រធាន​ការិយាល័យ​លិខិតឆ្លងដែនសាខា​បាត់ដំបង បាន​ប្រ​គោក​ប្រកាស​ភ្លាម​ៗ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ដើម្បី​រៃ​អង្គាស​នូវ​ទេយ្យទាន​ពី​សប្បុរសជន​មួយ​ចំនួន ដឹក​យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​។

អាជ្ញាធរ​មូលដ្ឋានបាន​រាយ​ការ​ណ៍​ថា ទឹកជំនន់បាន​វាយលុក​ផ្ដាច់​ផ្លូវ​ប្រវែង​ជាង​២​គីឡូ​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​លេខ​៥ ឆ្ពោះទៅ​កាន់ «​វត្ត​ត្រស់​» ដែល​ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ ធ្វើ​ឲ្យ​លិចលង់​ទី​វត្ត​អា​រាម​​មួយ​នេះ​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​អាច​ឲ្យ​ព្រះសង្ឃ​និមន្ត​ចេញ​បិ​ណ្ឌ​បាត្រ​ចង្ហាន់​ខាងក្រៅ​បាន​ឡើយ ធ្វើ​ឲ្យ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ប្រឈម​នឹង​ការ​ដាច់​​ចង្ហាន់ តែ​បាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជួយ​ផ្គត់ផ្គង់​ជា​ប្រចាំ ​។

ក្រោយ​ពី​ទ​ទូល​បាន​នូវ​ព័​ត៌មាន​ដ៏​អត្តខាត់​នេះ​ លោក កាំ​ង កុសល ប្រធាន​ការិយាល័យ​លិខិតឆ្លងដែន សាខា​បាត់ដំបង ( ការិយាល័យ​ធ្វើ​ប៉ា​ស្ព័​រ ) និង លោក នក់ គួ​យ​ហុង ហៅ ម៉េ​ង ជា​អាជីវករ​លក់ដូរ បាន​មូលមតិ​គ្នា​រៀបចំ​ជា​ទេយ្យទាន​បន្តិច​ប​ន្ទូ​ច​នាំ​យក​ទៅ​ប្រ​កេ​ន​ដល់​ព្រះសង្ឃ​ដល់​«​វត្ត​ត្រស់​»​នេះ​ភ្លាម​ៗ​តែ​ម្ដង​។ លោក កាំ​ង កុសល បាន​ប្រាប់​ថា ទឹកជំនន់​មិន​ត្រឹម​​តែ​កាត់​ផ្លូវ​ប្រវែង​ជាង​២​គីឡូម៉ែត្រ​ចូល​ទៅ​កាន់​វត្ត​នេះ​ទេ ទឹកជំនន់​បាន​កាត់​ផ្ដាច់​ទាំង​ចង្ហាន់​ព្រះសង្ឃ​ថែម​ទៀត ដោយសារ​តែ​មិន​អាច​និមន្ត​ចេញ​បិណ្ឌ​បាត្របាន ​។

លោក កាំ​ង កុសល បាន​ថ្លែង​ថា បន្ទាប់​ពី​លោក​ទ​ទូល​បាន​ដំ​ណឺង​នេះ​ភ្លាម រូបលោក និងលោក​នក់ គួ​យ​ហុង បាន​មូលមតិ​គ្នា​រៀបចំ​ទិញ​គ្រឿង​ឧបភោគ បរិភោគ ដឹក​យក​ទៅ​ប្រ​កេ​ន​ព្រះសង្ឃ​ដល់​វត្ត​ភ្លាម​ៗ​តែ​ម្ដង​។ លោក​បាន​បញ្ជាក់​ថា ទេយ្យទាន​ទាំងនោះ​រួម​មានអង្ករ​ចំនួន​២០០​គ​.​ក មី​ចំនួន​០៦​កេស ទឹកត្រី ​និង​ទឹក​ស៊ី​អី​វ​ចំនួន​១០​យូរ ស្ករស​ចំនួន​១០​គ​.​ក តែ​ចំនួន​៤​កញ្ចប់​ធំ ទឹក​សុទ្ធ​វី​តា​ល់​ចំនួន​០២​កេស និងថវិកាចំនួន​៥០​ម៉ឺន​
រៀល ​។

ជាមួយនឹង​ទេយ្យទាន​សង្គ្រោះ​បឋម​ពី​សប្បុរសជន​ខាងលើ​នេះ ព្រះ​តេជគុណ ហេង សុ​ខន ព្រះ​គ្រូ​ចៅអធិការ​វត្ត និងជា​ព្រះ​គ្រូ​អនុគណ​ស្រុក​ថ្មគោល បាន​មាន​សង្ឃដីកា​ថា នេះ​ជា​លើក​ដំបូង​ដែល​វត្ត​របស់​ព្រះ​អង្គទ​ទួល​​បាន​ជំនួយ​ឧបត្ថម្ភ ក្នុង​អំឡុង​ជំនន់​ទឹក​ភ្លៀង​វាយប្រហារ​លិចលង់​យ៉ាងធ្ងន់ធ្ងរ​ជិត​០២​ស​ប្ដា​ហ៍កន្លង​ទៅ​នេះ​។ ព្រះ​គ្រូ​ចោ​អធិការ​វត្ត​ដែល​មាន​ព្រះ​ជន្ម៨៤​វស្សា​ទៅ​ហើយ​នោះ បាន​បញ្ជាក់​ថា ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ទាំង​អស់ ​មិន​ទាន់​ខ្វះខាត​ចង្ហាន់​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​ដោយសារ​មួយ​រយៈ​នេះ ស្បៀងអាហារ​មួយ​ចំនួន​ដែល​មាន​សេសសល់​នៅ​ក្នុង​វត្ត ត្រូវ​ព្រះ​អង្គ​ចែកទាន​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុងភូមិ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែរ ទើប​ធ្វើ​ឲ្យ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ជួប​ភាព​អត្ត​ខាត់​នៅ​ពេល​នេះ តែ​យ៉ាងណា មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត នៅ​ជួយ​ធ្វើ​ចង្ហាន់​យក​មក​ប្រ​គេន​ព្រះសង្ឃ​បាន​រាល់ថ្ងៃ បើ​ទោះជា​មិន​គ្រប់គ្រាន់​ក្ដី​។

ជុំវិញ​សង្ឃដីកា​ព្រះ​តេជគុណ​ចៅអធិការ​វត្ត​ត្រស់​នេះ ពុទ្ធបរិស័ទ ដែល​កំពុង​ធ្វើ​ចង្ហាន់​ប្រ​គេន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត ក៏​បាន​លើក​ឡើង​ប្រហាក់ប្រហែល​ដែរ​ថា តាំងពី​មាន​ជំនន់​ទឹកភ្លៀង​លិចលង់​ដល់​ក្នុង​វត្ត និងលិច​បាត់​ផ្លូវ ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​បិណ្ឌបាត្រ​ចង្ហាន់​បាន​ឡើយ ទើប​អ្នក​ភូមិ​នាំ​គ្នា​រៃ​អង្គាស​បច្ច័យ ឬ ធ្វើ​ចង្ហាន់​យក​ទៅ​ប្រ​កេ​ន​ព្រះ​សង្ឃ​ដល់​ក្នុង​វត្ត​តែ​ម្ដង​។ អ្នក​ភូមិ​និយាយ​ថា ទឹកជំនន់​មិន​ត្រឹម​​កាត់​ផ្ដាច់​ផ្លូវ​ចូល​វត្ត​ប្រវែង​ជាង​០២​គ​.​ម៉ និង ផ្លូវ​នានា​នៅ​ក្នុងភូមិ​ស្ទើរ​ទាំងស្រុង​ប៉ុណ្ណោះ​ទេ ថែម​ផ្ដាច់​ទាំង​ចង្ហាន់​ព្រះសង្ឃ​ទៀត​ផង ដោយសារ​មិន​អាច​ចេញ​និមន្ត​បិ​ណ្ឌបាត្រ​បាន​។

ចំពោះ​ទេយ្យទាន​បន្តិច​បន្តួច ដែល​សប្បុរសជន​នាំ​យក​ទៅ​ប្រ​គេន​ខាងលើ​នេះ ព្រះ​តេជ​គុណ ព្រះ​វិបុល​មុនី ហេង សុ​ខន បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា អំណោយ​ទាំងនេះ ព្រះ​អង្គ និង បែងចែក​ខ្លះ​ៗ​ជូន​ដល់​គ្រួសារ​ក្រីក្រ ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​។ ព្រោះ​នេះ​ជា​វប្ប​ធ​ម៌​ចែករំលែក ដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែង​ធ្វើ​បែប​នេះ ជាមួយ​ពល​រដ្ឋ​​កន្លង​មក បើ​ទោះជា​ទេយ្យទាន​នោះ​តិចតួច​ស្ដូ​ច​ស្ដើង​ក្ដី​។

ព្រះ​អង្គ​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ ដល់​ម្ចាស់​ទេយ្យទាន ដែល​បាន​ជួយ​ឧ​បត្ថ​ម្ភ​នៅ​ពេល​ព្រះសង្ឃ​កំពុង​ជួប​នូវ​ភាព​អត្តខាត់​បែប​នេះ​ ៕ ​

អត្ថបទសរសេរ ដោយ