ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្អាត​បរិស្ថាន​តាម​ផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​ស្រុក​ជីក្រែង​ដល់​​ស្រុក​ប្រាសាទបាគង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថៃ្ង​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ការិយាល័យ​កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​សហការ​ជាមួយ​ឃុំ​កៀន​សង្កែ ឃុំ​ដំ​ដែក និង…

ខេត្តសៀមរាប ៖ ថៃ្ង​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ការិយាល័យ​កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​សហការ​ជាមួយ​ឃុំ​កៀន​សង្កែ ឃុំ​ដំ​ដែក និង ឃុំ​ខ្ចាស់ ចុះ​សម្អាត​បរិស្ថាន​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​ស្រុក​ជីក្រែង​ដល់​ព្រំប្រទល់​ស្រុក​ប្រាសាទបាគង ។ នេះ​បើ​តាម​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែតុលា​នេះ​។

ទាំងនេះ គឺជា​ភាព​ជា​ម្ចាស់​នៃ​ការ​គ្រប់គ្រង និង​សម្អាត​អនាម័យ​បរិស្ថាន នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​ចូលរួម​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ផង​ដែរ ។ សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ឲ្យ​បាន​ស្អាត និង​ល្អជា​និច្ច ៕