ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាប ​ជូនដំណឹងស្តី​ពី​ការ​រុះរើ​សំណង់​នៅ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យោង​តាម​ការ​សម្រេច​របស់​គណៈកម្មការ​អន្តរក្រសួង ស្តី​ពី​ការ​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៩…

ខេត្តសៀមរាប ៖ យោង​តាម​ការ​សម្រេច​របស់​គណៈកម្មការ​អន្តរក្រសួង ស្តី​ពី​ការ​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ រដ្ឋបាល​ខេត្ត បាន​ពិនិត្យ​ឃើញ​ថា មាន​សំណង់​លំនៅ​ឋាន តូប​លក់ដូរ របង និង​សំណង់​ការ​ផ្សេង​ៗ​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​សាងសង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ដែល​ចាំបាច់​ត្រូវ ធ្វើការ​រុះរើ ជា​បន្ទាន់ សម្រួល​ដល់​ការងារ​ស្ថាបនា​ផ្លូវ​ស្រប​តាម​ផែនការ​ដែល​បាន​គ្រោងទុក នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្តសៀមរាប ។

បន្ទាប់​ពី​បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ នា​ពេល​កន្លង​មក រដ្ឋបាល​ខេត្ត​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នឹង​កំពុង​រុះរើ​សំណង់​នានា ដែល​ស្ថិត​លើ​ដី​ចំណី​ផ្លូវ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​មិន​ទាន់​បាន​រុះរើ​សំណង់​របស់​ខ្លួន​នៅឡើយ ។

ដូច្នេះ រដ្ឋបាល​ខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ដែល មាន​សំណង់​រំលោភ​លើ​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង​សៀមរាប ដែល​មិន​ទាន់​បាន​រុះរើ ត្រូវ ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង និង​អនុវត្ត​តាម​ប្លង់​ចុះបញ្ជី​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​(LMAP) ដែល​ក្រុមការងារ បច្ចេកទេស​កំពុង​ពិនិត្យ និង​វាស់វែង​ជូន មុន​នឹង​រដ្ឋបាល​ខេត្ត​ចាត់វិធានការ រុះរើ​តាម​ពេលវេលា​កំណត់ ក្នុង​សេចក្តីជូនដំណឹង​លេខ ១៣២០/២០ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត និង​បាត់បង់​សម្បត្តិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​ជា​ម្ចាស់​សំណង់​រំលោភ​លើ​ដី​ផ្លូវ ដី​ចំណី​ផ្លូវ អូរ ប្រឡាយ និង​ស្ទឹង ចូលរួម​អនុវត្ត​ដោយ​ធ្វើកា​រុះរើ​សំណង របស់​ខ្លួន​ឱ្យ​បាន​ឆាប់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។

សេចក្តីជូនដំណឹង មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ