ខេត្តកំពត ៖ ស្ពានសាងសង់ធ្វើអំពីក្ដារប្រវែង100ម៉ែត្រ ឆ្លងកាត់ព្រៃលិចទឹកចូលទៅកាន់ទំនប់ ប៉ុល ពត ជាប់និងស្ពានក្បាលរមាស ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត
អាជ្ញាធរស្រុកទឹកឈូ មានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ តុលា ។
ពាក់ព័ន្ធនិងការសង់ស្ពានក្ដារធ្វើអោយប៉ះពាល់ដល់ទូកនេសាទមិនអាចបើកឆ្លងកាត់បាននេះ លោកនាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកទឹកឈូបាននិយាយថាលោកមិនបានដឹងគេធ្វើស្ពានទេ ។ លោកប្រាប់អ្នកយកព័ត៏មានតាមទូរស័ព្ទថា ប្រហែលគេលួចធ្វើនៅពេលយប់។
កន្លះម៉ោងក្រោយមក គេឃើញមន្ត្រីមកពីសាលាឃុំត្រពាំងសង្កែចំនួន2នាក់ មកពិនិត្យស្ពានរំលោភយកដីរបស់រដ្ឋ។ មន្ត្រីឃុំទាំងពីរនាក់នោះនិយាយថា លោកបំរើការនៅឃុំត្រពាំងសង្កែ តែលោកអភិបាលបញ្ជាអោយមកមើល។
លោកគិត វុធ ប្រធានការិយាយល័យរៀបចំដែនដីស្រុកទឹកឈូ បាននិយាយប្រាប់អោយដឹងថា លោកមិនបានដឹងគេសង់ស្ពានចូលទៅកាន់ទំនប់ប៉ុលពតនោះទេ។ លោកគិត វុធ បាននិយាយថា ត្រង់ចំណុចដីគេសង់ស្ពាននោះ ជាដីមិនមានប្លង់កម្មសិទ្ធិអ្នកណាទេ គឺជាដីរបស់រដ្ឋ ។
លោកនិយាយថា វាជារឿងមួយគួរអោយចាប់អារម្មណ៍ ហើយមានតែធនធានទឹកនិងបរិស្ថាន និងខាងជលផលតែប៉ុណ្ណោះ អាចនិងដឹងរឿងណឹង។ គេនៅចាំបានថា កាលចុងឆាំ្ន២០១៩ លោកជាវ តាយ អភិបាលខេត្តបានបញ្ជាអោយមន្ត្រីជំនាញកាយអាចម៍ដីចេញម្ដងហើយ នៅមិនឆ្ងាយពីកន្លែងគេលួចធ្វើស្ពានក្ដារនោះ តែមិនទាន់បានប៉ុន្មានផងស្រាប់គេធ្វើស្ពានឆ្លងកាត់ដីព្រៃលិចទឹកជាច្រើនហិកតាទៀត។ នេះគេចាត់ទុកថា ជាការរំលោភបំពានមួយយកដីរដ្ឋ។
ចែករំលែកព័តមាននេះ