ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rashford ស៊ុត​ចុង​ម៉ោង​ជួយ​បិសាច​ក្រហម​ឆក់​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ PSG

3 ឆ្នាំ មុន

បារាំង ៖ ១​គ្រាប់​ចុង​ម៉ោង​ពី​ខ្សែប្រយុទ្ធ Marcus Rashford បាន​ជួយ​ឱ្យ​ក្រុម Manchester United ឆក់​បាន​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Paris…

បារាំង ៖ ១​គ្រាប់​ចុង​ម៉ោង​ពី​ខ្សែប្រយុទ្ធ Marcus Rashford បាន​ជួយ​ឱ្យ​ក្រុម Manchester United ឆក់​បាន​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Paris St-Germain ពី​ការ​ប្រកួតបើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ក្រប​ខណ្ឌ Champions League កាលពី​យប់​ម្សិលមិញ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុងប៉ារីស​ក្នុង​កីឡដ្ឋាន Parc des Princes ក្រុម​ភ្ញៀវ Man UTD បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​២៣ ដែល​ជាការ​ស៊ុត​ប៉េ​ណា​ល់​ទី​ពី​ប្រធាន​ក្រុម Bruno Fernandes​។ ចូល​ដល់​វគ្គ​ទី​២ Anthony Martial បង្កើតកំហុសធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​នៅ​នាទី​៥៥​។ ប៉ុន្តែ​ចូល​ដល់​នាទី​៨៧ Marcus Rashford បាន​ស៊ុត​បញ្ចូល​ទី​ចម្ងាយ​ជិត​២០​ម៉ែត្រ​សម្រេច​គ្រាប់ជ័យជម្នះ។ ចប់​ការ​ប្រកួត PSG ១-២ Man UTD​។

លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ Man UTD ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ក្នុង​ពូ​ល​H តាម​ពីក្រោយ​ក្រុម RB Leipzig នៅកំពូលតារាង​ដែលមាន​គ្រាប់​ចំណេញ​ច្រើន​ជាង​៕

***លទ្ធផលការប្រកួតទាំងអស់កាលពីម្សិលមិញ៖