អភិបាល​រាជធានី​ភ្នំពេញ​ចាត់វិធានការ​សង្គ្រោះ​ពលរដ្ឋ​នៅ​ត្រពាំង​ថ្លឹង


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ជំនាញ ទៅ​ពិនិត្យ​ស្ថានភាព ទឹក ជំនន់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លើ​ក​ទំនប់​ព័ទ្ធ​ជុំវិញ​បុរី​ត្រពាំង​ថ្លឹង​១ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ដាក់​ម៉ាស៊ីនបូមទឹក​ចេញពី​ក្នុង​បុរី​ឲ្យ​អស់ ខណៈ​ដែល​បុរី​នេះ​កំពុង​តែ​ទទួល​រង​ការ​លិចលង់​នៅឡើយ ។

ក្រោយ​ពី​បូមទឹក​ស្រក​អស់ហើយ មន្ទីរ​សុខា​ភិ​បាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ
និង​សត្វល្អិត​នៅ​ក្នុង​បុរី​នេះ​ផង​ដែរ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ ។

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ថា ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ មិនមែន​មិន​ខ្វា​យ​ខ្វល់​មិន​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ
នេះ​ទេ ។ ក្នុង​រយៈពេល​ប្រមាណ​ជា​១​ស​ប្តា​ហ៍​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ប្រ​ដាប់​អាវុធ បាន​ប្រើប្រាស់​កម្លាំង​សរុប​ទាំងអស់ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ ដោយនៅ​ទីនោះ​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាង​ប្រជាពលរដ្ឋ​ដែល​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ។

ឯកឧត្តម ឃួ​ង ស្រេង បន្ត​ថា គ្រាន់តែ​នៅ​ក្នុង​សង្កាត់​ចំនួន​១២​ក្នុង​ខណ្ឌដង្កោ គឺ​មាន​សង្កាត់
ចំនួន​៩​ទៅ​ហើយ​ដែល​ទទួល​រង​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ ។ ខណៈ​ដែល​ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​គំរាមកំហែង​នៅ​សង្កាត់មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ​នេះ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ពិសេស​កងកម្លាំង​យោធា បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​ដើម្បី​ទប់ទឹក ។ ប៉ុន្តែ​ដោយ​មិន​អាច​ទៅ​រួច ទើប​យើង​ដកថយ​យក​កម្លាំង​មក​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​លិចលង់​មក​កាន់​ទី​ទួល​សុវត្ថិភាព ។ កិច្ចការ​នេះ យើង​ទទួល​បាន​ជោគជ័យ​ហើយ ។

ឯកឧត្តម​បញ្ជាក់​ថា ក្រោយ​ពី​ស្ថានភាព​នៅ​ក្នុង​ខណ្ឌដង្កោ​បាន​ធូរស្រាល​ហើយ​នោះ ទើប​ឯក​ឧត្តម​មានឱកាស​ងាក​មក​ជួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​លិចលង់​លំនៅ​ឋាន​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នា​ពេល​នេះ ។ សម្រាប់​បុរី​ត្រពាំង​ថ្លឹង​នេះ ឯកឧត្តម​បាន​បញ្ជា​ឲ្យ​មន្ទីរ​សាធា​រណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ទប់​ទំនប់​ជុំវិញ ហើយ​ប្រើ​ម៉ាស៊ីនបូមទឹក​ចេញពី​ក្នុង​បុរី​តែ​ម្ដង ខណៈ​ដែល​បុរី​នេះ​កំពុង​តែ​ទទួល​រង​ការ​លិចលង់​នៅឡើយ ។

ក្រោយ​ពី​បូមទឹក​ស្រក​អស់ហើយ ឯកឧត្តម​នឹង​បញ្ជា​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាញ់
ថ្នាំ​សម្លាប់​មេរោគ​និង​សត្វល្អិត​នៅ​ក្នុង​បុរី​នេះ តែ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ក្នុងភូមិ​សាស្ត្រ​នេះ
គឺ​ត្រូវ​ដាក់​លូ​របៀប​ណា ទប់​ទំនប់​របៀប​ណា​ដើម្បី​ដោះ​ទឹក​ចេញ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់ កុំ​រំលោភ​ប្រឡាយ​បង្ហូរទឹក ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ ទើប​បណ្តាល​ឲ្យ​លិចលង់​លំនៅ​ឋាន​បងប្អូន​ប្រជាពលរដ្ឋ ។ សម្រាប់​ការងារ​ចំពោះ​មុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ការពារ​ប្រឡាយ​ឲ្យ​បាន​គង់វង្ស ជាមួយនឹង​ការ​ស្ដារ​ប្រឡាយ ជៀសវាង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ