ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចែក​អំណោយ​នៅ​ស្រុក​ស្ទោង

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ឯកឧត្តមសុខ លូ អភិបាលខេត្ត…

ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​ឯកឧត្តមសុខ លូ អភិបាលខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៩
ខែតុលា ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​ក្នុង​ក្រុម​ការងារ​និង​មន្ត្រីខេត្ត ចុះ​ចែក​អំណោយ​មួយ​ចំនួន​មានគ្រឿង​ឧបភោគបរិភោគ និង​ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ មក​ពី​ឃុំ​ព្រះ​ដំរី និង​ឃុំ​បន្ទាយ​ស្ទោង នៃ​ស្រុក​ស្ទោង ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជម្រាប​ដល់​ប្រជាពលរដ្ឋ ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​នឹករឭក និង​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ។

ឯកឧត្តម​បន្ត​ថា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិន​ដែល​បណ្ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ ព្រោះតែ​គ្មាន​ការ​ជួយ​ពី​រាជរដ្ឋាភិបាល កាកបាទក្រហម ក៏​ដូច​ជា​អាជ្ញាធរ​ក្រោម​ឱវាទ​នោះ​ឡើយ ។ «​ទីណា​មាន​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក ទីនោះ​មាន​វត្តមាន​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ។

ឯកឧត្តម ថោ​ង ខុន បាន​ក្រើនរំឭក​បន្ថែម​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ តាម​រយៈ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ប្រកបដោយ​អនាម័យ​ខ្ពស់ និងត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​សត្វ​អាសិរពិស ពិសេស​មិន​ត្រូវ​បណ្តែតបណ្ដោយ​ឱ្យ​កូនចៅ​តូច​ៗ​លេង​ទឹក​ឡើយ ។ ម្យ៉ាងទៀត ក៏​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​វិធាន​សុវត្ថិភាព គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ឱ្យ​បាន​ល្អ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ និង​សត្វ​ចិញ្ចឹម​របស់​ខ្លួន ជៀសវាង​ការ​បាត់បង់​ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ។

បើ​តាម​របាយការណ៍​របស់​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង បានឱ្យ​ដឹង​ថា គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​លំនៅ​ឋាន​ចំនួន​៤.៥២៣​ខ្នង ស្មើនឹង​៣៩​ភូមិ នៃ​ឃុំ​ចំនួន​៥ បណ្ដាល​ឱ្យ​លិចលង់​ដំណាំ​ស្រូវ​ចំនួន ៨.៨១៤​ហិ​កតា ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ការ​ជម្លៀស​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។

ឯកឧត្តម​អភិបាលខេត្ត សុខ លូ បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ចំនួន ៦.៩៥៥​ខ្នង ក្នុង​នោះ​នៅ​ស្រុក​ស​ន្ទុ​ក​៣៣០​ខ្នងស្រុក​ប្រាសាទ​សំបូរ​១២៣.៣៥៦​ខ្នង ស្រុក​តាំងគោក​១០០​ខ្នង ស្រុក​ស្ទោង​៤.៥២៣​ខ្នង ស្រុក​បារាយណ៍​២៧៥​ខ្នង ស្រុក​សណ្ដាន់​៦១៥​ខ្នង ស្រុក​ប្រាសាទ​បល្ល័ង្ក​៣៧៦​ខ្នង ស្រុក​កំពង់ស្វាយ​១១២​ខ្នង និង​ក្រុង​ស្ទឹង​សែន ២៦៨​ខ្នង ។

ឯកឧត្តម​បន្ត​ថា រដ្ឋបាល​ខេត្តកំពង់ធំ​បាន​ជូន​ដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សែន និង​ស្ទឹង​ស្ទោង​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​បង្ការ​ចំពោះ​គ្រោះ​ទឹកជំនន់ ។

ឯកឧត្តម​បាន​បញ្ជា​ឱ្យ​អភិបាលស្រុក​ទាំង​៩ និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ត្រូវ​ត្រៀម​ទីទួល​សុវត្ថិភាព​ឱ្យ​រួច​ជា​ស្រេច សម្រាប់​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ ប្រ​សិន​មាន​ករណី​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្ពស់ នា​ពេល​ខាង​មុខ ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​បន្ត​ដាស់តឿន​មន្ត្រី​មូលដ្ឋាន ត្រូវ​បន្ត​តាមដាន​ស្ថានភាព​ទឹកភ្លៀង​ក្នុង​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ជាប់​ជា​ប្រចាំ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ពិសេស​ត្រូវ​ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ។

អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ទាំង​៥០០​គ្រួសារ​នា​ពេល​នោះ​រួម​មាន អង្ករ ១២,៥​តោន មី​ជាតិ​៥០០​កេស ត្រីខកំប៉ុង​៥០០​យួរ ទឹក​ស៊ី​អ៊ី​វ​៥០០​យួរ ទឹកបរិសុទ្ធ​៥០០​កេស ថ្នាំពេទ្យ​Tiffy​ចំនួន​២.៥០០​បន្ទះ ដោយ​ក្នុង​មួយគ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​ជាតិ
១​កេស ត្រីខកំប៉ុង​១​យួរ ទឹក​ស៊ី​អ៊ី​វ​១​យួរ ទឹកបរិសុទ្ធ​១​កេស និង​ថ្នាំពេទ្យ​Tiffy ៥​បន្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ