ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​​បង្ក្រាប​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំញៀន​៣នាក់​

8 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ ជន​សង្ស័យ​​​​ចែក​ចាយ​ថ្នាំ​​ញៀន៣​​នាក់ ត្រូវ​​​កម្លាំង​​កងរាជអាវុធ​ហត្ថ​​ខណ្ឌ​​ច្បារ​​អំពៅ​​ ធ្វើការ​​ឃាត់ខ្លួន​​បាន ​កាល​ពី​​វេលា​​​ម៉ោង០៤​​​រសៀល​​​​ថ្ងៃ​​ទី​០៤ ​ឧសភា ​២០១៥ ស្ថិត​នៅ​​​ចំណុច​ផ្ទះ​​ជួល​​​គ្មាន​​​លេខ ក្នុងភូមិ​តា​ង៉ូវ​​​​ក្រោម សង្កាត់​​​និរោធ ខណ្ឌ​​ច្បារ​​​

​​រាជ​​ធានី​​ភ្នំពេញ ៖ ជន​សង្ស័យ​​​​ចែក​ចាយ​ថ្នាំ​​ញៀន៣​​នាក់ ត្រូវ​​​កម្លាំង​​កងរាជអាវុធ​ហត្ថ​​ខណ្ឌ​​ច្បារ​​អំពៅ​​ ធ្វើការ​​ឃាត់ខ្លួន​​បាន ​កាល​ពី​​វេលា​​​ម៉ោង០៤​​​រសៀល​​​​ថ្ងៃ​​ទី​០៤ ​ឧសភា ​២០១៥ ស្ថិត​នៅ​​​ចំណុច​ផ្ទះ​​ជួល​​​គ្មាន​​​លេខ ក្នុងភូមិ​តា​ង៉ូវ​​​​ក្រោម សង្កាត់​​​និរោធ ខណ្ឌ​​ច្បារ​​​អំពៅ ​។

ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ​​១-​ឈ្មោះ​​តាំង​ វៀន ​អាយុ​​៣២​​ឆ្នាំ ជា​​កម្ម​ករ​​សំណង់​ ស្នាក់​​នៅ​ភូមិ​​តា​ង៉ូវ​​ក្រោម សង្កាត់​និរោធ ខណ្ឌ​​ច្បារ​​អំពៅ ២-ឈ្មោះពៅ សា​វឿ​ន ​អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​ម្ហូប​​តុ​​ការ ស្នាក់​នៅ​ភូមិ​តា​ង៉ូវ​ក្រោម សង្កាត់​​និរោធ ខណ្ឌ​ច្បារ​អំពៅ និង៣-​​ឈ្មោះ​ផា សុ​ភក្តិ ​អាយុ​២២​ឆ្នាំ ជា​ជាង​​បាញ់​ថ្នាំ​រថ​យន្ត ស្នាក់​នៅ​ភូមិ​តា​ងូវ​​ក្រោម សង្កាត់​​និរោធ ខណ្ឌ​ច្បារ​​អំពៅ ។ ក្រោយ​ពេល​​​ឃាត់ខ្លួន កម្លាំង​​ដកហូត​​បាន​ថ្នាំ​ញៀន​​ប្រភេទ​ក្រាម​.ស​ថ្លាចំនួន​២​កញ្ចប់​តូច, ដែកកេសសម្រាប់​ជក់​​​៣,  ទូរ​សព្ទ័​​២​គ្រឿង, អាយ​កូ​ម១​,  នាឡិកាដៃ១ និង​លុយ​ចំនួន​​៨៨.៥០០​រៀល​​​ទៀត ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព