ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Premier League បន្ត​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​ច្រើន​នាក់​បន្ថែម​ទៀត

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​ ដោយ​បាន​អះអាង​ថា​មាន​ករណី​វិជ្ជមាន Covid-19 ចំនួន…

អង់គ្លេស ៖ ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា​ ដោយ​បាន​អះអាង​ថា​មាន​ករណី​វិជ្ជមាន Covid-19 ចំនួន ៨​ករណី​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ធ្វើតេស្ត​ចុង​ក្រោយ​។

កីឡាករ និង​បុគ្គលិក​ក្លិប​ទាំង​២០ សរុប​ចំនួន ១,៥៧៥​នាក់​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​រក​វីរុស​នេះ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១២ រហូត​ដល់ទី​១៨ ខែតុលា​។ ក្នុង​នោះ​អ្នក​ដែល​ទទួលលទ្ធផល​តេស្ត​វិជ្ជមាន​ទាំង ៨​នាក់ មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ។ ហើយ​ពួក​គេ​ទាំងអស់ នឹង​ត្រូវ​ផ្តាច់ខ្លួន​នៅដោយឡែក​ពី​គេ​រយៈពេល ១០​ថ្ងៃ តាម​ពិធីសារ​របស់​ប្រទេស ក៏​ដូច​ជា​សហព័ន្ធ​បាល់ទាត់ FA​។

សូម​ជម្រាប​ជូន​ថា ចក្រភព​អង់គ្លេស​នៅ​តែ​បន្ត​រង​ការ​គំរាម​គំ​ហែង​ដោយសារ​វីរុស Covid-19 ខណៈ​គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែតុលា​នេះ ករណី​ឆ្លង​បាន​កើនឡើង​ដល់​ជាង ៧៤​ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​សរុប​រហូត​ដល់ ៤៣,៧២៦​នាក់​៕ (​ដកស្រង់​ចេញពី BBC)