ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​តែ​1​ប្រកួត​ទៀត​នឹង​រក​ឃើញ​ក្រុម​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ លី​គ​កំពូល​កម្ពុជា នឹង​ត្រូវ​បញ្ចប់​ការ​ប្រកួត​ជា​ស្ថាពរ ខណៈ​ពេល​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។ ចំណែក​ក្រុមបាល់ទាត់​បឹង​កេ​ត​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ បន្ត​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ការ​តាម​ប្រជែង​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​គ្រង​ជើងឯក​ពានរង្វាន់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ លី​គ​កំពូល​កម្ពុជា នឹង​ត្រូវ​បញ្ចប់​ការ​ប្រកួត​ជា​ស្ថាពរ ខណៈ​ពេល​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។ ចំណែក​ក្រុមបាល់ទាត់​បឹង​កេ​ត​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ បន្ត​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ការ​តាម​ប្រជែង​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​គ្រង​ជើងឯក​ពានរង្វាន់​ក្រប​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ (​លី​គ​កំពូល​កម្ពុជា​)​ប្រចាំឆ្នាំ​២០២០​។

ជ័យជម្នះ ២-០ លើ​ក្រុម​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ​(​ទ័ព​)​ជួយ​ឲ្យ​បឹង​កេ​ត​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​គ្រង​ជើងឯក​លី​គ​កំពូល​ប្រចាំឆ្នាំ​២០២០​។ ប៉ុន្តែ​ទាមទារ​ឲ្យ​ម្ចាស់​ជើងឯក​ពីរ​សម័យកាល​មួយ​នេះ ត្រូវ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ជា​ចាំបាច់​ក្នុង​ជំនួប​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Smart R.S.N ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ខាង​មុខ​។

លទ្ធផល​ត្រឹម​ស្មើ​ភ្នំពេញ​ក្រោ​ន ក៏​អាច​ជួយ​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​លោក គឹ​ម ភក្តី គ្រង​ជើងឯក​បាន​ដែរ ក្នុង​ករណី​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ចាញ់ ឬ​ស្មើ​ជាមួយ​ក្រុម​ណា​ហ្គា​វើ​ល​នៅ​ជំនួប​ចុង​ក្រោយ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​។ ប៉ុន្តែ​បើ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​អាច​យកឈ្នះ​ណា​ហ្គា​វើ​ល ហើយ​បឹង​កេ​ត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬ​ចាញ់​ភ្នំពេញ​ក្រោ​ន នោះ​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Conor Nestor នឹង​បន្ត​គ្រង​ជើងឯក​នៅ​ឆ្នាំ​នេះ​ទៀត​។

បច្ចុប្បន្ន​ក្រុម​បឹង​កេ​ត​កំពុង​គ្រង​កំពូល​តារាង​មាន​៤០​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​២៩​គ្រាប់ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ស្ថិត​នៅ​លេខ​រៀង​ទី​២​មាន​៣៨​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​៣៤​គ្រាប់​។ បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ​គូប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១៥ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ។ ចំណែក​ភ្នំពេញ​ក្រោ​ន​ស្ថិត​នៅ​លេខ​រៀង​ទី​៣​មាន​៣២​ពិន្ទុ ដែល​ឈរ​ពីក្រោយ​ដោយ​វិសាខា ណា​ហ្គា​វើ​ល និង​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ ដោយ​រក្សា​២៥ និង​២៤​ពិន្ទុ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ