Klopp ថា Everton បច្ចុប្បន្ន​មិន​ដូច Everton កាលពី​៥​ឆ្នាំ​មុន​ទេ


អង់គ្លេស ៖ លោក Jürgen Klopp ទទួលស្គាល់​ថា Everton ពិតជា​ក្រុម​ខ្លាំង​មួយ​ក្នុង​រដូវ​កាល​នេះ និង​ខ្លាំង​ជាង​រដូវ​កាលណា​ៗ​ទាំងអស់ ចាប់តាំងពី​លោក​មក​ដឹកនាំ​ក្រុម Liverpool លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៥​។

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្រោយ​ជំនួប Merseyside Derby ដែល​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Liverpool បាន​ត្រឹម​ស្មើ​ក្រុម​កំពុង​ឈរ​កំពូល​តារាង Premier League បណ្តោះអាសន្ន​​រដូវ​កាល​នេះ Everton នៅ​ក្នុងកីឡដ្ឋាន Goodison Park ដោយ​លទ្ធផល ២-២ កាលពី​យប់​ម្សិលមិញ​។

គ្រូបង្វឹក​អា​ល្លឺ​ម៉​ង់​វ័យ ៥៣​ឆ្នាំ​ខាងលើ​បាន​ថ្លែង​នៅ​ចប់​ការ​ប្រកួត​​ថា «ជា​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ វា​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​មួយ នៅ​ទី​នេះ [Goodison Park] ចាប់តាំងពី​ខ្ញុំ​មក​គ្រប់​គ្រង់​ក្រុម Liverpool​​។ ខ្ញុំ​ពិតជា​រីករាយ​ជាង​នេះ ប្រសិនបើ​ពួក​យើង​ឈ្នះ ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​ការ​ឆ្លើយ​តប និង​មើលឃើញ​ពី​ការ​លេង​របស់​ក្រុម ដែល​យើង​នៅ​កំពុង​ប្រឈម​មុខ​»​។

ងាក​មក​កាន់​តារាងពិន្ទុ​បណ្តោះអាសន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៥ Everton កំពុងបន្ត​កាន់កាប់​តំណែង​កំពូល​តារាងដោយ​មាន ១៣​ពិន្ទុ ដាច់​ចំនួន ៣​ពិន្ទុ​ពី​ក្រុម​លេខ​២ Liverpool ៕ (​ប្រភព​ពី Liverpool)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ