ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​វីរក្សត្រ​ផ្ដល់​ប្រាក់​មនុស្សធម៌ ៥​ម៉ឺន​ដុល្លារ​ជូន​ដល់​រដ្ឋាភិបាល​ចិន ខណៈជួប​គ្រោះ​មហន្ដរាយ​ដោយ​ទឹកជំនន់

13 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ឱ្យដឹង​ថា ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេចព្រះនរោត្ដម សីហ​នុ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន របស់​ព្រះ​អង្គ​៥​ម៉ឺន​ដុល្លារ ជូន​ដល់​រដ្ឋាភិបាលចិន ដើម្បី​រួមចំណែក​មនុស្សធម៌​ជួយ​ដល់​ជនរង​គ្រោះ​ដែល​កំពុង​រង​នូវ​ការ​លិចលង់ ​ដោយ ទឹកជំនន់​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន ។ ព្រះ​មហា​វីរក្សត្រ​ន​រោ្ដ​ម សីហ​នុ បាន​ទ្រង់ ព្រះ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​វ៉េ​ន ជា​បាវ នាយក​រដ្ឋមន្ដ្រី​ចិន សម្ដែង​នូវ​ការ​រំលែក​ទុក្ខ និង​ភាព​ក្រៀមក្រំ

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ឱ្យដឹង​ថា ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេចព្រះនរោត្ដម សីហ​នុ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន របស់​ព្រះ​អង្គ​៥​ម៉ឺន​ដុល្លារ ជូន​ដល់​រដ្ឋាភិបាលចិន ដើម្បី​រួមចំណែក​មនុស្សធម៌​ជួយ​ដល់​ជនរង​គ្រោះ​ដែល​កំពុង​រង​នូវ​ការ​លិចលង់​ដោយ ទឹកជំនន់​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន ។ ព្រះ​មហា​វីរក្សត្រ​ន​រោ្ដ​ម សីហ​នុ បាន​ទ្រង់ ព្រះ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​វ៉េ​ន ជា​បាវ នាយក​រដ្ឋមន្ដ្រី​ចិន សម្ដែង​នូវ​ការ​រំលែក​ទុក្ខ និង​ភាព​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល​ចិន និងប្រជាពលរដ្ឋ​ចិន​ដែល​ជួប​ខ្យល់ព្យុះ និង​ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្ដិ ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវិតមនុស្ស ។

គួរ​រំលឹក​ថា កាលពី​សបា្ដហ៍​មុន ភ្លៀង​បាន​​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួនភាគ​ខាងត្បូង​ប្រទេស​ចិន បង្ក​ឱ្យ​មានការ​លិចលង់​…​បន្ទាប់​មក​ព្យុះ​កុង​សុ​ន​បាន​ធ្វើ​ដំណើរ កាត់​តាម​កោះ​ទេសចរ​ច​ណ៍​ហៃ​ណា​ន់ ប្រទេស​ចិន​ចូល​ប្រទេស​ហ្វី​លី​ពី​ន និង​ឆ្ពោះ ទៅ​វៀតណាម បង្ក​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ង​រ​ផង​ដែរ ។ ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​របស់​ព្រះ​មហា​វីរក្សត្រ​នេះ​គឺជា​សន្ដាន​ចិត្ដ​ក្នុង​អត្ថន័យ​មនោស​ញ្ចេ​ត​នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​កន្លងមក​ប្រទេស​កម្ពុជា​-​ចិន​តែងតែ​ជួយ​គ្នា​បែបនេះ ៕