ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរ ប្ល៊ែកផេនធ័រ រសជាតិលំដាប់ពិភពលោក ឈ្នះមេដាយ Monde Selection (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតនាំមុខគេមួយរបស់ប្រទេសកម្ពុជា ផលិតដោយភាពខ្លាំងខ្លា នាំមកនូវរសជាតិស្រាលស្រទន់ ងាយស្រួលពិសា ដែលទទួលបានការគាំទ្រ និងនិយមចូលចិត្តពីអតិថិជន ជាច្រើនចាប់តាំងពីឆ្នាំ…

រាជធានីភ្នំពេញ ៖ ប្ល៊ែកផេនធ័រ ជាស្រាបៀរស្តោតនាំមុខគេមួយរបស់ប្រទេសកម្ពុជា ផលិតដោយភាពខ្លាំងខ្លា នាំមកនូវរសជាតិស្រាលស្រទន់ ងាយស្រួលពិសា ដែលទទួលបានការគាំទ្រ និងនិយមចូលចិត្តពីអតិថិជន ជាច្រើនចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ ។ ប្រសិនបើអ្នកចង់ប្រមាញ់នូវបទពិសោធន៍ដ៏ល្អឯកនៃស្រាបៀរ វាជា ពេលដែលត្រូវសាកល្បងនូវរសជាតិលំដាប់ពិភពលោករបស់ស្រាបៀរ ប្ល៊ែកផេនធ័រ ។

ប្ល៊ែកផេនធ័រ គឺជាស្រាបៀរស្តោតដ៏ល្អឯក ដែលត្រូវបានផលិតដោយប្រើស្រូវសាលីខ្មៅ និងផ្កាហុបល្អបំផុត ។ ប្ល៊ែកផេនធ័រ ស័ក្តិសមជាស្រាបៀរស្តោត ដែលមានក្លិនឈ្ងុយ ឈ្ងប់ពីស្រូវសាលីខ្មៅ ដែលផ្តល់នូវបទពិសោ ធន៍ ឈ្ងុយឆ្ងាញ់ ខ្លាំងប្លែកបែបស្រទន់ ។ បន្ថែមពីនេះ វាមានជាតិអាកុលខ្ពស់ 8 % ដែលអស្ចារ្យបំផុត សម្រាប់អ្នក ដែលចង់ស្វែងរកនូវបទពិសោធន៍ថ្មី ឬខុសប្លែកគេនៃការពិសាស្រាបៀរ ។

សម្រាប់ឆ្នាំ 2020 នេះ ស្រាបៀរ ប្ល៊ែកផេនធ័រ បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល MondeSelection នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលជាកន្លែងដែលគុណភាពស្រាបៀរត្រូវបានឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយគណៈកម្មការស្រាបៀរអន្តរជាតិជំនាញៗ ។ ជាកិត្តិយសដ៏ពិសេសពិសាលសម្រាប់ស្រាបៀរ ប្ល៊ែកផេនធ័រ ដែលបានឈ្នះមេដាយមាសសម្រាប់ឆ្នាំ 2020 ពីស្ថាប័នកំពូល Monde Selection ។

តោះ ! រីករាយជាមួយរសជាតិលំដាប់ពិភពលោករបស់ស្រាបៀរ ប្ល៊ែកផេនធ័រ ! គ្រប់ៗគ្នាអាច ជាវបាននៅតាមហាងលក់ទំនិញ ឬតាមផ្សារនានាដែលនៅជិតអ្នកបំផុត ។ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ