តស់ ! ជួបគ្នាក្នុងកម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor ចុងសប្តាហ៍នេះ ទស្សនាការសម្តែងក្រុម Jet skis និង Flyboard ម្ចាស់កំណត់ត្រាពិភពលោក Guinness នៅទន្លេចតុមុខ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ…
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ កម្មវិធី «ម៉ាអេមនៅលើទឹក» របស់ Anchor បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើដងទន្លេចតុមុខ ជាមួយការសម្តែង Flyboard ពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Record រួមនឹងការចូលរួមសម្តែងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀងរ៉េប យូហៃ នៅលើឆាកលើផ្ទៃទឹកដំបូងគេបំផុតនៅកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីតារា Tiktok និង Facebook ល្បីៗជាច្រើនរូប ។

នៅចុងសប្តាហ៍នេះ ផ្ទាំងទស្សនីយភាពទាំងនេះនៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅថ្ងៃទី ១១ និងថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ Anchor នឹងបន្តនាំមកជូនជាថ្មីម្តងទៀតសម្រាប់លោកអ្នក ជាមួយកម្មវិធីសប្បាយៗ ដូចជា ការរាំសប្បាយជាមួយតារាចម្រៀងល្បីៗ នៅលើឆាកតន្ត្រីលើទឹកដំបូងបំផុតនៅកម្ពុជា, ការជួបជុំក្រេបរសជាតិដ៏ឆ្ងាញ់ជាប់ចិត្តរបស់ Anchor, រួមនឹងទស្សនាការសម្តែង Jet skis និង Flyboard ជាបន្ត ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធី «ម៉ាអេមនៅលើទឹក» ដ៏សប្បាយនេះ លោកអ្នកក៏អាចស្វែងរកឱកាសចូលរួមកម្សាន្តបានផងដែរ ដោយគ្រាន់តែចូលទៅកាន់ទំព័រហ្វេសប៊ុកផេក Anchor Beer (Cambodia) រួចចុចចូលទៅកាន់តំណ Link ៖ https://forms.gle/Jp8YjZVXa3m6NMn38 នេះ ដើម្បីធ្វើការចុះឈ្មោះ និងធ្វើតាមការណែនាំជាការស្រេច ។

សូមបញ្ជាក់ថា សម្រាប់អ្នកចុះឈ្មោះត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើង ហើយអ្នកមានសំណាងទទួលបានឱកាសចូលរួមកម្សាន្តសប្បាយ នឹងទទួលបានសំបុត្រក្នុងម្នាក់ ២ សន្លឹក ពីស្រាបៀរ Anchor ។

តស់រួសរាន់ឡើង ! កន្លែងមានកំណត់ ចុះឈ្មោះឥលូវនេះ ដើម្បីមានឱកាសជួបជុំគ្នាបង្កើតបរិយាកាសសប្បាយរីករាយជាមួយ Anchor ទាំងអស់គ្នា នៅទីតាំងទន្លេចតុមុខ (ទល់មុខ Starbucks មាត់ទន្លេ) ចាប់ពីម៉ោង ៧ យប់តទៅ ។
ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផេកផ្លូវការ Anchor Beer (Cambodia) ៖ (https://www.facebook.com/AnchorBeerKH) ។ ពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ