ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Metfone ដាក់​ចេញ​ជា​ផ្លូវការ​នូវ​គម្រោង​ដា​តា​អ៊ីនធឺណិត 5G ល្បឿន​លឿន​ថ្មី ដ៏​ទាក់ទាញ

14 ម៉ោង មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​សាកល្បង​បច្ចេកទេស​រយៈពេល​បី​ខែ និង​លទ្ធផល​ដ៏​ជោគជ័យ Metfone បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​នៃ​គម្រោង​ដា​តា 5G ថ្មី របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី 1…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​សាកល្បង​បច្ចេកទេស​រយៈពេល​បី​ខែ និង​លទ្ធផល​ដ៏​ជោគជ័យ Metfone បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​នៃ​គម្រោង​ដា​តា 5G ថ្មី របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី 1 ខែមេសា ឆ្នាំ 2026 តទៅ​ ។

ក្នុងអំឡុងពេល​ដំណាក់កាល​សាកល្បង​ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ 2026 បណ្តាញ 5G របស់ Metfone បាន​បង្ហាញ​ពី​ដំណើរការ​ដែល​មាន​ស្ថេ​រ​ភាព រួម​ជាមួយនឹង​សមត្ថភាព​បញ្ជូន​ទិន្នន័យ​ល្បឿន​លឿន ​។ ដោយ​ផ្អែក​លើ​មតិ​ប្រតិកម្ម​វិជ្ជមាន​របស់​អ្នក​ប្រើប្រាស់ Metfone បាន​ដាក់​ចេញ​ជា​ផ្លូវការ​ជាមួយ​គម្រោង​ឈ្មោះ​ថា “Met5G” ថ្មី ដែល​ផ្តល់​នូវ​គុណសម្បត្តិ​សំខាន់​ៗ​ក្នុង​បរិមាណ​ទិន្នន័យ​ដ៏​គួរ​ឱ្យ​ទាក់ទាញ ​។

ដើម្បី​បំពេញតម្រូវការ​អតិថិជន​ចម្រុះ Metfone ផ្តល់​ជូន​នូវ 5 គម្រោង​ដែល​បត់បែន​ចាប់ពី​ជម្រើស​រយៈពេល​ខ្លី​រហូត​ដល់​រយៈពេល​វែង​ ។ សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ស​ប្តា​ហ៍ គម្រោង Met5G 1 និង Met5G 2 មាន​ចាប់ពី​តម្លៃ​ត្រឹមតែ 1.5 ដុល្លារ​ប៉ុន​នោះ ដែល​សម​ស្រប​សម្រាប់​ការ​ចូល​ប្រើ​ដែល​មាន​តម្លៃ​សមរម្យ និង​ងាយស្រួល​ ។ សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​តម្រូវការ​ច្រើន គម្រោង​ប្រចាំខែ​ដូច​ជា Met5G 6 Met5G 10 និង Met5G 15 ផ្តល់​ជូន​ទិន្នន័យ​រហូត​ដល់ 250GB រួម​ជាមួយនឹង​នាទី សារ SMS ឥត​គិតថ្លៃ​ជា​ច្រើន​ ។ ជា​ពិសេស គម្រោង​ទាំង​អស់នេះ ក៏​អាច​ប្រើប្រាស់​បានជា​មួយ​បណ្តាញ 4G ដែល​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ដ៏​រលូន​នៅ​ទូ​ទាំង​តំបន់​គ្របដណ្តប់ ​។

ជាមួយ​គម្រោង Met5G ថ្មី អ្នក​ប្រើប្រាស់​មិន​ត្រឹមតែ​ទទួល​បាន​ជម្រើស​កាន់តែ​ច្រើន​ប៉ុន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រីករាយ​នឹង​បទ​ពិសោធន៍​ឌី​ជី​ថ​ល​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​ ។ រាប់​ចាប់ពី​ការ​ចាក់​វី​ដេ​អូ ការ​ផ្សាយ​បន្ត​ផ្ទាល់ និង​ការ​កម្សាន្ត រហូត​ដល់​ការ​រៀន​តាម​អ៉ីនធឺណិត និង​ការងារ​ពី​ចម្ងាយ សកម្មភាព​ទាំងអស់​កាន់តែ​រលូន និង​មាន​ស្ថេ​រ​ភាព​ជាង​មុន​ ។ ការ​ផ្តល់​ជូន​នូវ​ទិន្នន័យ​ធំ​ៗ​ទាំងនេះ​ធានា​នូវ​កា​រត​ភ្ជាប់​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ល្បឿន​លឿន​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​រលូន និង​គ្មាន​ការ​រំខាន​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង Met5G និង​តំបន់​គ្របដណ្តប់​សេវា 5G អតិថិជន​អាច​ចូល​ទៅ​កាន់​ ៖ https://metfone.com.kh/met5G ឬ​ហាង Metfone ណាមួយ​នៅ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ