ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរមិនទុកគ្នាចោល! ខេមបូម៉ាត លក់សម្រាប់តែផលិតផលខ្មែរសុទ្ធ ១០០ភាគរយ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រោម​ស្មារតី​គាំទ្រ​ និង​ជួយ​ដល់​ផលិតផល​ខ្មែរឱ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា ខេ​ម​បូ​ម៉ាត មាន​លក់​​ផលិតផល​រាប់រយ​មុខដែល ​៩៥​ភាគរយ ​គឺជា​ផលិតផល​ខ្មែរ​សុទ្ធ​ ។ តាម​រយៈ​ម្ចាស់​ហាង…

រាជធានី​ភ្នំពេញ​ ៖ ក្រោម​ស្មារតី​គាំទ្រ​ និង​ជួយ​ដល់​ផលិតផល​ខ្មែរឱ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា ខេ​ម​បូ​ម៉ាត មាន​លក់​​ផលិតផល​រាប់រយ​មុខដែល ​៩៥​ភាគរយ ​គឺជា​ផលិតផល​ខ្មែរ​សុទ្ធ​ ។

តាម​រយៈ​ម្ចាស់​ហាង ខេ​ម​បូ​ម៉ាត អ្នកស្រី គឹ​ម ស្រី​រ័​ត្ន បានឱ្យ​ដឹង​ថា ​៖ «​ខ្ញុំ​ទទួលយក ​និង​លក់​តែ​ផលិតផល​ខ្មែរ​ទេ ក្រៅពី​នឹង​ផលិតផល​បរទេស​មាន​តិចតួច​ ដែល​មានមក​ពី​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និងកូរ៉េ​ ។​ល​។ ខ្ញុំ​គិត​ថា ​ការ​លក់​តែ​ផលិតផល​ខ្មែរ គឺ​ដើម្បី​លើកកម្ពស់​ការ​ផលិត​របស់​ប្រជាជន​ខ្មែរ នៅ​ពេល​ដែល​យើង​មាន​លក់​ផលិតផល​ខ្មែរ​​សម្បូរ​បែប នោះ​ប្រជាជន​យើង​មិន​ពិបាក​ដើរ​រក​ទិញ​ផលិតផល​ខ្មែរ​នោះ​ទេ ហើយ​ពេល​នោះ​ផលិតផល​ខ្មែរ​នឹង​មាន​ទីផ្សារ​ទូលំទូលាយ ​។ ការ​គាំទ្រ​ផលិតផល​ខ្មែរ ដូច​គាំទ្រសិប្បកម្ម​ខ្មែរ ក្រុមហ៊ុន​ខ្មែរ រោងចក្រ​ខ្មែរ ដែល​ជា​ច​លករ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​»​ ។

សូមបញ្ជាក់ផងដែរថា ហាង ខេ​ម​បូ​ម៉ាត របស់​អ្នកស្រី ​ស្រី​រ័​ត្ន មាន​លក់​ផលិតផល​ថែរក្សា​សម្រស់ សម្ភារ​ផ្ទះបាយ​ គ្រឿងទេស របស់របរ​ប្រើប្រាស់​សម្រាប់​បុរស​ស្ត្រី​គ្រប់​ប្រភេទ និង​ភេសជ្ជៈ​គ្រប់មុខ​គ្រប់​ម៉ាក ព្រមទាំង​អាហារ​សម្រន់​ផ្សេង​ៗ ដែល​ជា​ផលិតផលរបស់​ខ្មែរ​សុទ្ធ​ ។

អ្នកស្រី គឹ​ម ស្រី​រ័​ត្ន បន្ថែម​ថា ​៖ «​អ្វី​ដែល​សំខាន់​នោះ​ គឺ​ផលិតផល​ខ្មែរ​ម៉ាក កេរ​យាយ ដែល​ផលិត​ឡើង​ពី​ធម្មជាតិ​សុទ្ធ​ ១០០​ភាគរយ និង​មានគុណ​ភាព​ខ្ពស់ ប្រើ​បាន​គ្រប់​វ័យ​ទាំង​បុរស​ និង​ស្ត្រី កំពុង​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ក៏​មាន​លក់​នៅ​ក្នុង​ហាង​ ខេ​ម​បូ​ម៉ាត ​ដែរ​» ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិតផល​ខ្មែរ​ម៉ាក កេរ​យាយ មាន​ច្រើន​ប្រភេទ រួ​មាន ​៖ ឡេ​លាប​ក្លៀក​, ស្ព្រៃ​យ៍​ក្លៀក​, ម្សៅ​លាប​ក្លៀក​, ប្រេង​បណ្តុះ​សក់​ស្លឹក​ក​ន្ទ្រោ​ប​, ប្រេង​អប់​សក់​ក្រូចសើច​, ស្ក្រា​ប់​លាង​ស៊យ​, ឡេ​ប្រេងដូង​ការពារ​កំ​ដៅ​ថ្ងៃ​ធម្មជាតិ​ ១០០% (​ជា​ផលិតផល​តែ ​១​គត់​នៅ​ស្រុក​ខ្មែរ ដែល​កូន​ខ្មែរ​ធ្វើ​បាន​)​ ។ បន្ថែម​ពី​នេះផលិតផល កេរ​យាយ ក៏​សូម​ជម្រាប​ជូន​ដល់​អតិថិជន​ផង​ដែរ​ថា ស្ព្រៃ​យ៍​ក្លៀក​កេរ​យាយ នឹង​ផលិត​ទៅ​ជា​ប្រភេទ​ឡុ​ញ​ក្លៀក ​(Roll On) វិញ​ ។ កេរ​យាយ ក៏​នឹង​មាន​ប្រេងកូឡា ប្រេង​រឹត និង​សាប៊ូ​កក់សក់​ផង​ដែរ ​។

បងប្អូន​កូនក្មួយ​អាច​រក​ជាវ​ផលិតផល​ខ្មែរ​សុទ្ធ​ ១០០​ភាគរយ នៅ​ហាង ខេ​ម​បូ​ម៉ាត បាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ ១៧៣ កែងផ្លូវ ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ ១ ខ័​ណ្ឌ​បឹង​កេងកង​ ១ ហើយ​បើក​លក់​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០​យប់ ​៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ