រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TODAY internet ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៉ីនធឺណិតកម្រិតខ្ពស់នៅកម្ពុជា បានចូលរួមឧបត្ថម្ភសេវាអ៉ីនធឺណិតដែលមានរយៈពេល ១ថ្ងៃពេញជូនកម្មវិធី «ពិធីសម្ពោធកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន និងពិធីលៀងសាយភោជន៍» ។ កម្មវីធីនេះដែរបានរៀបចំឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារ ហៃយ៉ាតរីជេនសុីភ្នំពេញ (Hyatt Regency) ។

យ៉ាងណាមិញកម្មវិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦ កម្មវិធីនេះមានការអញ្ញើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិកម្ពុជា ក្នុងពិធីសម្ពោធកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីលៀងសាយភោជន៍ សហគ្រិនវ័យក្មេងកម្ពុជា ។

ក្នុងឱកាសដ៏ពិសេសនេះដែរលោក ម៉េង សុងកេង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TODAY internet បានទទួលនៅលិខិតសរសើរពី ឧកញ៉ា បុិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងការចូលរួមកម្មវិធីនេះផងដែរ ។

សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអ៉ីន ធឺណិតសម្រាប់ទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ក្រុងសៀមរាប ក្រុងប៉ោយប៉ែត និងក្រុងបាវិត ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ