រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ៉ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា Express Food Group Cambodia (EFGC)បានប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនៅថ្ងៃនេះជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនរវាងក្រុមហ៊ុន អ៉ីអេហ្វជី (EFG Holdings) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនសិង្ហបុរី ផាមស៍ ហ្វូត អ៉ីនធើរណេសិនណល (Palms Food International Pte) ។ កិច្ចព្រមព្រៀងនេះ គឺជាការទិញភាគហ៊ុនក្រុមហ៊ុនទាំងមូលដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្រទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ផាមស៍ ហ្វូត អ៉ីនធើរណេសិនណល (Palms Food International)ដើម្បីទទួលបានសិទ្ធិអាជីវកម្ម ឃ្យូរអេសអរ (QSR)នៅក្នុងតំបន់អាស៊ាន ។

ក្រុមហ៊ុន ផាមស៍ ហ្វូត អ៉ីនធើរណេសិនណល (Palms Food International)បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ១៩៨៧ រួមទាំងការបង្កើត និងប្រតិបត្តិអាជីវកម្ម អាហារដ្ឋានផ្ទាល់ខ្លួន និងភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) ជាច្រើន ប្រតិបត្តិនៅក្នុងអាកាសយានដ្ឋាន ឆាងហ្គី (Changi) ក្នុងប្រទេសសិង្ហបុរី ។ បច្ចុប្បន្ននេះក្រុមហ៊ុន ផាមស៍ (Palms) គឺជាម្ចាស់គ្រប់គ្រងប្រតិបត្តិការម៉ាកសញ្ញាជាច្រើនដូចជា សាប់វេយ៍ (Subway) និងឃីលលីនីយ៍ ខូភីត្យាម (Killiney Kopitiam) នៅអាកាសយានដ្ឋានឆាងហ្គី (Changi) នៅចំណត ថាណា មេរ៉ាហ៍ (Tanah Merah) និងនៅជូវែល អេដ ឆាងហ្គី (Jewel@Changi) ។ ជាមួយនិងប្រវត្តិនៃប្រតិបត្តិការអាជីវកម្មម៉ាកយីហោអន្តរជាតិធំៗជាច្រើន និងទំនុកចិត្តលើអនាគតនៃអាជីវកម្មភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផាមស៍ (Palms)បានក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន អ៉ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (EFG Cambodia) ។
អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផាមស៍ អ៉ីនធើរណេសិនណល (Palms International) លោក Michael Chick បានថ្លែងថា ៖ “ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល អ៉ីអេហ្វជី ខេមបូឌា(EFG Cambodia) បានក្លាយជាក្រុមហ៊ុនថ្មីមួយស្ថិតក្រោមផាមស៍ អ៉ីនធើរណេសិនណល (Palms International) ។ ក្រុមហ៊ុន អ៉ីអេហ្វជី ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវអាជីវកម្មម៉ាកយីហោភោជនីយដ្ឋានទិញសិទ្ធិផ្ដាច់មុខ (Franchise) និងសេវាកម្មភោជនីយដ្ឋានរហ័ស (QSR) នៅកម្ពុជារយៈពេល ២០ឆ្នាំមកហើយ ។ កេរដំណែលនេះ រួមជាមួយការបោះជំហានចូលទីផ្សារកម្ពុជាដំបូងគេ ជាឱកាសក្នុងការពង្រីកអាជីវកម្មប្រកបដោយចីរភាពរបស់ ផាមស៍ អ៉ីនធើរណេសិនណល (Palms Food International) ចូលទៅក្នុងតំបន់អាស៊ាន» ។
តាមរយៈប្រតិបត្តិការផ្ទេរសិទ្ធិនេះនឹងធ្វើឱ្យក្រុមហ៊ុនអ៉ីអេហ្វជី ខេមបូឌា (EFG Cambodia) មានជម្រើសជាច្រើនក្នុងការបង្កើតម៉ាកយីហោរបស់ខ្លួនដើម្បីឱ្យស្របទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងជាមួយនឹងម៉ាកអន្តរជាតិទិញសិទ្ធិផ្ដាច់មុខ តាមរយៈការិយាល័យកណ្ដាល ដែលមានមូលដ្ឋាននៅក្នុងតំបន់ ។ អ៉ីអេហ្វជី ខេមបូឌា (EFG Cambodia) នឹងបន្តប្រតិបត្តិការអាជីវកម្មទិញសិទ្ធិផ្តាច់មុខម៉ាកអន្តរជាតិបច្ចុប្បន្នដែលមកពីសហរដ្ឋអាមេរិកមានដូចជា ៖ ឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម (Krispy Kreme) និងស្វិនសិន (Swensen’s) រួមទាំងម៉ាកយីហោផ្តាច់មុខ ប៊ូស្តជូស៍ (Boost Juice) មកពីប្រទេសអូស្ត្រាលី ក៏ដូចជាម៉ាកយីហោ ទួសឡេសហ្សួរស៍ (Tous les Jours) មកពីប្រទេសកូរ៉េខាងត្បូងផងដែរ ។
ក្រុមហ៊ុននឹងធ្វើសេចក្តីប្រកាសព័ត៌មានសំខាន់ក្នុងពេលឆាប់ៗនេះដែលទាក់ទងទៅនឹង អនាគតអាជីវកម្មលើម៉ាកយីហោភីហ្សានៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ