ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បើក​ការដ្ឋាន​សាងសង់ នៅ​តំបន់​បឹង​ស្នោ និង​កប់​ស្រូវ តាម​ការ​សន្យា

5 ថ្ងៃ មុន

រាជធានីភ្នំពេញ,​ ថ្ងៃ​ទី០៤ ខែមេ​សា ឆ្នាំ ២០២៦៖ បន្ទាប់​ពី​ការ​បុក​គ្រឹះ​សាខា​ថ្មី​នៅ​តំបន់​6A ថ្មី​ៗ​នេះ ផ្សារ ជីប ម៉ុង…

រាជធានីភ្នំពេញ,​ ថ្ងៃ​ទី០៤ ខែមេ​សា ឆ្នាំ ២០២៦៖ បន្ទាប់​ពី​ការ​បុក​គ្រឹះ​សាខា​ថ្មី​នៅ​តំបន់​6A ថ្មី​ៗ​នេះ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត បន្ត​បង្ហាញ​ពី​ការ​រីក​ចម្រើន​យ៉ាង​សកម្ម ដោយ​បាន​ប្រារព្ធ​ពិធី​សែន​បើក​ការដ្ឋាន​សម្រាប់​សាខា​ថ្មី​ចំនួន ២ ទីតាំង​បន្ថែម​ទៀត នៅ​តំបន់ បឹង​ស្នោ និង កប់​ស្រូវ ដែល​ជា​ជំហាន​សំខាន់​ក្នុង​ការ​ពង្រីក​បណ្តាញ​ផ្សារ​ខ្មែរ ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ងាយស្រួល​ ។

ក្នុង​នាម​ជា​ផ្សារ​ខ្មែរ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត តែងតែ​ផ្តោត​លើ​ការ​នាំ​មក​នូវ​ផលិតផល​គុណភាព​ល្អ​គ្រប់មុខ តម្លៃ​ល្អ​គ្រប់ពេល សម្រាប់​គ្រួសារ​ខ្មែរ​។ ការ​បុក​គ្រឹះ​សាខា​ថ្មី​នៅ​បឹង​ស្នោ និង​កប់​ស្រូវ​នេះ គឺជា​ការ​បន្ត​នៃ​សន្យា​របស់ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ក្នុង​ការ​នាំ​យក​ផ្សារ​ខ្មែរ ដែល​មានគុណ​ភាព និង​សេវាកម្ម​ល្អ​ឥត​ខ្ចោះ ទៅ​កាន់​សហគមន៍​កាន់តែ​ច្រើន ។

ការ​ពង្រីក​សាខា​បន្ត​នេះ ក៏​បង្ហាញ​ពី​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​ស្រស់ សុវត្ថិភាព និង​ជម្រើស​ទំនិញ​ចម្រុះ ដែល​បំពេញតម្រូវការ​របស់​អតិថិជន​គ្រប់​គ្រួសារ​ ។

លើស​ពី​នេះ ការ​បើក​ផ្សារ​ថ្មី​បន្ថែម នៅ​តំបន់​បឹង​ស្នោ និង​កប់​ស្រូវ ក៏​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ បន្ត​គាំទ្រ​ដល់​សហគមន៍ និង​ដៃគូ​អាជីវកម្ម​ក្នុងស្រុក​ផង​ដែរ ។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត មាន​មោទនភាព​ជា​ផ្សារ​ខ្មែរ ដែល​បន្ត​រីក​ចម្រើន និង​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បម្រើប្រជាជន​កម្ពុជា​។ ការ​បើក​ការដ្ឋាន​សាងសង់​ថ្មី​នៅ​បឹង​ស្នោ និង​កប់​ស្រូវ គឺជា​សក្ខីភាព​នៃ​ការ​បន្តដំណើរ​រីក​ចម្រើន និង​ការ​ប្តេជ្ញា​ចិត្ត​របស់ ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ក្នុង​ការ​នាំ​មក​នូវ​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ទិញ​ទំនិញ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​គ្រួសារ​ខ្មែរ ​។

ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត ផ្សារ​ខ្មែរ តម្លៃ​ល្អ​គ្រប់មុខ គុណភាព​ល្អ​គ្រប់ពេល ដើម្បី​បម្រើប្រជាជន​កម្ពុជា !

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្សារ ជីប ម៉ុង ស៊ុប​ភើ​ម៉ា​ឃី​ត សូម​ចូល​ទៅ​កាន់​ទំព័រ​បណ្តាញ​សង្គម​ខាងក្រោម​៖
Facebook: https://www.facebook.com/ChipMongSupermarket
TikTok: https://www.tiktok.com/@chipmongsupermarket
Telegram: https://t.me/chipmongsupermarket ៕ អត្ថបទសហការ