ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Watch លក់​នៅ​វៀតណាម​1​ពាន់​ដុល្លារ

8 ឆ្នាំ មុន

ទីបំផុត​នាឡិកា​អេ​ឡិច​ត្រូ​និក ឬ Apple Watch របស់​ក្រុមហ៊ុន Apple បាន​ចរាចរ​លើ​ទីផ្សារ​ហើយ ។ ដោយឡែក​ការ​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម កាលពី​ពេល ថ្មី​ៗ​នេះ

ទីបំផុត​នាឡិកា​អេ​ឡិច​ត្រូ​និក ឬ Apple Watch របស់​ក្រុមហ៊ុន Apple បាន​ចរាចរ​លើ​ទីផ្សារ​ហើយ ។ ដោយឡែក​ការ​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម កាលពី​ពេល ថ្មី​ៗ​នេះ ធ្វើ​ឱ្យ​អតិ​ជន​របស់​ខ្លួន​ពុះកញ្ជ្រោល​បញ្ជា​ទិញ​យ៉ាង​សម្បើម ពោល​គឺ​ចាប់ពី​តម្លៃ​ប្រមាណ​១​ពាន់​ដុល្លារ​សម្រាប់​ម៉ូ​ដែល​ស្រោបមាស ។

ក្រុមហ៊ុន Apple បាន​ដាក់​លក់ Apple Watch របស់​ខ្លួន​ជា​ផ្លូវការ​ទូ​ទាំង​ពិភពលោក នៅ​លើ​វេ​ប​សាយ​របស់​ខ្លួន ដោយ​មិន​បានឱ្យ​អតិថិជន​នាំ​គ្នា​ទៅ​តម្រង់​ជួរ​ស្អេកស្កះ​ពេញ​មុខ​ហាង​ទៀត​ទេ ។ ដូចដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ថា តម្លៃ​លក់ Apple Watch នៅ​លើ​អន​ឡាញ​ចាប់ពី​៣៤៩​ដុល្លារ (​សម្រាប់​ម៉ូ​ដែល Apple Watch Sport) តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ សម្រាប់ Apple Watch Edition ។

បើ​តាម​ការ​ដាក់​ឱ្យ​បញ្ជា​ទិញ Apple Watch  តាម​អន​ឡាញ​ពី​ថ្ងៃ​ទី​១០ មេ​សា ២០១៥ ឃើញ​ថា មាន​សន្ទុះ​យ៉ាង​ខ្លាំង តែ Apple ពុំ​បាន​ចេញ​តួលេខ​ជាក់លាក់​ណាមួយ​ពី​ចំនួន​ដែល​បាន​បញ្ជា​ទិញ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ក្រៅពី​ការ​លក់​លើ​អន​ឡាញ​មាន​ហាង​ទំនើប​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អាច​ដាក់​លក់រាយ Apple Watch ក្នុង​ចំនួន​តិចតួច មាន​ដូច​ជា Dover Street Market នៅ​តូ​ក្យូ និង​ក្រុង​ឡុ​ង​ដ៍​, Corner ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង និង Maxfield នៅ Los Angeles ។

បើ​តាម​ការ​ព្យាករ​របស់​អ្នកជំនាញ​របស់​ក្រុមហ៊ុន FBR Capital Markets លោក Daniel Ives ឱ្យ​ដឹង​ថា នៅ​ស​ប្តា​ហ៍​នេះ Apple Watch នឹង​លក់​បាន​ដល់​ទៅ​២០​លាន​គ្រឿង​ឯណោះ ៕