ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បំបែកពួក​បាតុករ​ដោយ​ស្ងៀមស្ងាត់​ខណៈ​មានការ​អំពាវនាវ​ធ្វើ​បាតុកម្ម​ថ្មី​ទៀត

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៥​តុលា​បាន​បំបែក​ដោយ​ស្ងៀមស្ងាត់ ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​បាងកក ខណៈ​មានការ​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​១៦​តុលា​ទៀត​។ បាតុករ​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា កាលពី​ថ្ងៃ​ទី​១៥​តុលា​នៅ​ក្រុង​បាងកក ដោយ​ផ្កើ​ន​ការ​ហាមឃាត់​មិន​ឲ្យ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៥​នាក់ ត្រូវ​បាន​បំបែក​ដោយ​ស្ងាត់ស្ងៀម តែ​ចលនា​តវ៉ា​ដែល​ហា​៊​ន​រហូត​ដល់​វាយប្រហារ​រិះគន់​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ធំ​ថ្មី​នា​ថ្ងៃ​ទី​១៦​តុលា​។…

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​១៥​តុលា​បាន​បំបែក​ដោយ​ស្ងៀមស្ងាត់ ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​បាងកក ខណៈ​មានការ​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ទី​១៦​តុលា​ទៀត​។

បាតុករ​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា កាលពី​ថ្ងៃ​ទី​១៥​តុលា​នៅ​ក្រុង​បាងកក ដោយ​ផ្កើ​ន​ការ​ហាមឃាត់​មិន​ឲ្យ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៥​នាក់ ត្រូវ​បាន​បំបែក​ដោយ​ស្ងាត់ស្ងៀម តែ​ចលនា​តវ៉ា​ដែល​ហា​៊​ន​រហូត​ដល់​វាយប្រហារ​រិះគន់​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ធំ​ថ្មី​នា​ថ្ងៃ​ទី​១៦​តុលា​។

ក្រោយ​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​បន្តិច មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់ ដែល​ដើរ​ហែ​ក្បួន​នៅ​កណ្ដាល​ក្រុង​បាងកក ដើម្បី​តវ៉ា​ប្រឆាំង​ការ​ចាប់ខ្លួន​មេដឹកនាំ​នៃ​ចលនា​តវ៉ា​ច្រើន​នាក់ បាន​ចាក​ចេញពី​ទីតាំង​ប្រមូលផ្ដុំ​គ្នា​។ ប៉ុន្តែ​បណ្ដា​អ្នក​រៀបចំ​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ធាំ​ថ្មី​នា​ថ្ងៃ​ទី​១៦​តុលា​។

អាជ្ញាធរ​បាន​បន្តឹង​សំឡេង ប្រឆាំង​ការ​តវ៉ា​របស់​ពួក​និស្សិត​ដែល​ផ្គើន​ចាប់តាំងពី​រដូវក្ដៅ​មក​។ អាជ្ញាធរ​បាន​ចេញ​ក្រិ​ត្យ​បន្ទាន់​មួយ ដែល​ក្រៅពី​ហាម​មិន​ឲ្យ​មានការ​ប្រមូលផ្ដុំ​នយោបាយ​និង​ហាម​មិន​ឲ្យ​ផ្ញើ​សារ​តាម​អន​ឡាញ​នានា ដែល​អាច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​ឬ​បង្ក​ការ​បំភ័យ​។ រដ្ឋាភិបាល​លើក​ហេតុផល​ពី​ការ​ហាមឃាត់​នោះ​ថា បាតុករ​ប្រព្រឹត្ត​អំពើ​នានា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។

រដ្ឋាភិបាល​ក៏​បរិហារ​ដែរ ចំពោះ​ការ​រារាំង​ក្បួន​រថយន្ត​របស់​ព្រះ​បរមរាជវាំង ពី​សំណាក់​ពួក​អ្នក​តវ៉ា កាលពី​ថ្ងៃ​ទី​១៤​តុលា​នៅ​ខាងក្រៅ​ការ​ហែ​ក្បួន​បាតុកម្ម​មួយ ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​ពាន់​នាក់​នៅ​ក្រុង​បាងកក​។ មនុស្ស​ជាង​២០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​មាន​សកម្មជន​២​រូប​ក្នុង​ចំណោម​សកម្មជន​ដែល​ប្រទូស្ត​រ៉ា​យ​បំផុត​ចំពោះ​ព្រះមហាក្សត្រ​។

ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ បាន​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​លាលែង​ចេញពី​តំណែង ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៧ ក្រោម​របប​យោធា​និង​ផ្ដល់​ប្រៀប​ច្រើន​ដល់​ពួក​យោធា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ