ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​របៀប​ចត​រថយន្ត​កៀក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​ឱ្យ​មាន​សុវត្ថិភាព

8 ឆ្នាំ មុន

ការ​បើករថយន្ត​ចត​ស្រប​ទិស​ដៅ​គ្នា​ជា​កត្ដា​មួយ​ធ្វើ​ឱ្យ​អ្នកបើកបរ​ថ្មីថ្មោង​ជា​ច្រើន​កើតក្ដី​មិន​ស្រួល​ក្នុង​ចិត្ត ។ ម្យ៉ាង​ទីធ្លា​តូច​ចង្អៀត​ក៏​ដូច​ជា​លទ្ធភាព​ប៉ះពៀរ​នឹង​រថយន្ត​ដទៃ​នៅ​ទី​ចំណត​នោះ

ការ​បើករថយន្ត​ចត​ស្រប​ទិស​ដៅ​គ្នា​ជា​កត្ដា​មួយ​ធ្វើ​ឱ្យ​អ្នកបើកបរ​ថ្មីថ្មោង​ជា​ច្រើន​កើតក្ដី​មិន​ស្រួល​ក្នុង​ចិត្ត ។ ម្យ៉ាង​ទីធ្លា​តូច​ចង្អៀត​ក៏​ដូច​ជា​លទ្ធភាព​ប៉ះពៀរ​នឹង​រថយន្ត​ដទៃ​នៅ​ទី​ចំណត​នោះ​ជា​កត្ដា​នាំ​កង្វល់​មិន​ចេះ​ចប់​ទៀត​ផង ។ នៅ​ពេល​ដែល​អ្នក​ស្ទាត់ជំនាញ​តាម​លំនាំ​ប្រតិបត្តិការ​បើក​ចត​នេះ​ហើយ​អ្នក​ប្រាកដជា​ធានា​បាន​ថា​អាច​ចត​កៀក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បានជា​មិន​ខាន ។

ខាងក្រោម​នេះ​គឺជា​សេចក្ដីណែនាំ​ពី​របៀប​ចត​រថយន្ត​កៀក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​បាន​ដោយ​សុវត្ថិភាព ៖

១-​យក​ចង្កូត​ឆ្ពោះទៅ​កាន់​ទីធ្លា​ដែល​អ្នក​ចង់​ចត​នោះ​ដោយ​ចត​ស្រប​ទិស​គ្នា ឬ​ចត​លើ​ចិញ្ចើមថ្នល់​ធម្មតា​ក៏​បាន​ប្រសិនជា​ពេល​នោះ​ពុំ​មាន​រថយន្ត​ដទៃ ។ ត្រូវ​ពិនិត្យ​តាម​កញ្ចក់​រថយន្ត​អ្នក​ឱ្យ​បាន​ច្បាស់​ហើយ​ប្រើប្រាស់​សញ្ញា​ផ្សេង​ៗ​មុន​នឹង​ឈប់​ឬ​ក៏​ចត ។

២-​ក្រឡេក​មើល​ថា​តើ​គម្លាត​ពី​រថយន្ត​អ្នក​ទៅ​នឹង​ចិញ្ចើមថ្នល់​មាន​ចន្លោះ​កម្រិត​ណា ។ ប្រសិនបើ​រថយន្ត​នៅ​ឆ្ងាយ​ពេក​ពី​ចិញ្ចើម​ផ្លូវ​ចូរ​បើក​ថយក្រោយ​ដោយ​យក​ចង្កូត​ឆ្ពោះទៅ​រក​ចិញ្ចើមថ្នល់​ទើប​ជា​ការ​ប្រសើរ ។

៣-​យក​ចង្កូត​ឱ្យ​ត្រង់​ផ្លូវ​បើក​ទៅ​មុខ​ស្រប​តាម​ការ​បំ​លាស់​ទី​របស់​រថយន្ត ។

៤-​អនុវត្ត​នីតិវិធី​ដូចនេះ​ម្ដង​ហើយ​ម្ដងទៀត​រហូត​ដល់​អ្នក​អាច​ទទួលយក​បាន​នូវ​គម្លាត​មួយ​ពី​ចិញ្ចើម​ផ្លូវ​ជា​ការ​ស្រេច ៕