ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីចុះបញ្ជី​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​​ថ្មី​មួយទៀត​ និង​ថ្នាំ​ប្រឆាំង​វីរុស​២​មុខ

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ខណៈ​កាលពី​ថ្ងៃ​ទី​១៤​តុលា​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ប្រកាស​ពី​ការ​ចុះបញ្ជី​វ៉ាក់សាំង​ទី​២​ប្រឆាំង​វីរុស​COVID-19 ក្រសួងសុខាភិបាល​​រុ​ស្ស៊ីក៏​រៀបរាប់ ពី​ការ​ចុះបញ្ជី​ថ្នាំ​ប្រឆាំង​វីរុស​ថ្មី​២​មុខ​ដែរ​។ ឱសថ​ថ្មីប្រឆាំង​វីរុស​COVID-19​ពីរ​មុខ មួយ​ជា​របស់​រុ​ស្ស៊ី ​និង​មួយទៀត​ជា​របស់​បរទេស​ត្រូវ​បាន​ចុះបញ្ជី​ដាក់​ឲ្យ​ប្រើ​។ អា​ជ្ជា​ប័ណ្ណ​ចុះបញ្ជី…

ប្រទេស​រុ​ស្ស៊ី ៖ ខណៈ​កាលពី​ថ្ងៃ​ទី​១៤​តុលា​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ប្រកាស​ពី​ការ​ចុះបញ្ជី​វ៉ាក់សាំង​ទី​២​ប្រឆាំង​វីរុស​COVID-19 ក្រសួងសុខាភិបាល​​រុ​ស្ស៊ីក៏​រៀបរាប់ ពី​ការ​ចុះបញ្ជី​ថ្នាំ​ប្រឆាំង​វីរុស​ថ្មី​២​មុខ​ដែរ​។

ឱសថ​ថ្មីប្រឆាំង​វីរុស​COVID-19​ពីរ​មុខ មួយ​ជា​របស់​រុ​ស្ស៊ី ​និង​មួយទៀត​ជា​របស់​បរទេស​ត្រូវ​បាន​ចុះបញ្ជី​ដាក់​ឲ្យ​ប្រើ​។ អា​ជ្ជា​ប័ណ្ណ​ចុះបញ្ជី សម្រាប់​ផលិតផល​ឱសថ​ទាំង​២​មុខ​នោះ តាម​សេចក្ដី​ប្រកាស​មួយ ក្រសួងសុខាភិបាល​គូសបញ្ជាក់​ថា ត្រូវ​បាន​ផ្ដល់​កាលពី​ថ្ងៃ​ទី​១៤​តុលា​។

ប្រធានាធិបតី​​រុ​ស្ស៊ី​លោកពូ​ទី​ន នា​ពេល​មុន​នេះ ប្រកាស​ពី​ការ​ចុះបញ្ជី​វ៉ាក់សាំង​ប្រឆាំង​COVID-19​ថ្មី​មួយទៀត​នា​ថ្ងៃ​ទី​១៤​តុលា ដោយ​លោក​បន្ត​ថា ការ​ផលិត​វ៉ាក់សាំង​ទី​៣​មួយទៀត​ក៏​បាន​ឈាន​ដល់​ទឹក​ចុង​ក្រោយ​ហើយ​ដែរ​។

វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ដំបូង​គេ​លើ​ពិភពលោក​មានឈ្មោះ​ថា SPOUTNIK V​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ប្រទេស កាលពី​ខែសីហា ហើយ​វ៉ាក់សាំង​នោះ មាន​ប្រទេស​ដល់​ជាង​២០​កំពុង​ចង់​ទិញ​ដល់​១​ពាន់​លាន​ដូ​ស​។

វ៉ាក់សាំង​ទី​២​ឈ្មោះ​EPIVACCORONA ដែល​ការ​ធ្វើតេស្ត​ក្រោយ​ការ​ចុះបញ្ជី ត្រូវ​ចាប់ផ្ដើម​ក្នុង​ខែវិច្ឆិកា​ឬ​ខែធ្នូ នឹង​ត្រូវ​ស្នើ​ជា​ពិសេស​ចាក់​ឲ្យ​បណ្ដា​មនុស្ស​ចាស់​និង​មាន​ជំ​ងឹ​រ៉ាំ​រៃ​នានា ព្រោះ​ការ​រៀបចំ​វ៉ាក់សាំង​នេះ​គឺ​បែប​វ៉ាក់សាំង​សំ​យោង​និង​ពុំ​មាន​បំណែក​នៃ​វីរុស​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ indiatoday

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ