ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​CO2​ពី​រថយន្ត

8 ឆ្នាំ មុន

ការ​បំ​ភាយ​ចេញ​នូវ​ឧស្ម័ន​ពុល CO2 (​កាបូនឌីអុកស៊ីត​) ពី​រថយន្ត​គឺ​អាច​ឆ្លើយ​តប​នឹង​សារសំខាន់​នៃ​បរិមាណ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​នឹង​បរិស្ថាន​ជា​រៀង​រាល់​ឆ្នាំ តាម​បណ្តា​ប្រទេស​នានា​លើ

ការ​បំ​ភាយ​ចេញ​នូវ​ឧស្ម័ន​ពុល CO2 (​កាបូនឌីអុកស៊ីត​) ពី​រថយន្ត​គឺ​អាច​ឆ្លើយ​តប​នឹង​សារសំខាន់​នៃ​បរិមាណ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​នឹង​បរិស្ថាន​ជា​រៀង​រាល់​ឆ្នាំ តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។ ដូចនេះ​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​បាន​សម្រិតសម្រាំង​នាំ​មក​នូវ​គុណសម្បត្តិ​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​ក្នុង​ការ​បន្ថយ​កម្រិត​បញ្ចេញ​ផ្សែង ឬ​ឧស្ម័ន CO2 របស់​រថយន្ត ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពល CO2 ពី​រថយន្ត​ដូច​តទៅ​៖

១-​ថែទាំ​រថយន្ត​របស់​អ្នក ការ​ថែទាំ​តាម​ធម្មតា​ទៀងទាត់​ពេលវេលា​នឹង​បង្កើន​ទាំង​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រេងឥន្ធនៈ នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល CO2 ។ លើស​ពី​នេះ​ត្រូវ​ធានា​ថា តម្រង់​ខ្យល់​(​សម្បុក​អ៊ែ​រ​) និង​តម្រងប្រេង​រថយន្ត​អ្នក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៀងទាត់ ហើយ​សម្បក​កង់​រថយន្ត​សប់​បំប៉ោង​បាន​ត្រឹមត្រូវ ។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​ប្រតិបត្តិការ​របស់​រថយន្ត និង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ជា​លំដាប់ ។ ប្រេងឥន្ធនៈ​កាន់តែ​តិច​ដែល​រថយន្ត​អ្នក​ត្រូវការ​បំ​ភាយ​ចេញ​នូវ​ឧស្ម័ន​ក៏​កាន់តែ​តិច​ដែរ ដូច្នេះ​វិធានការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​បែប​នេះ​ក៏​នឹង​អាច​ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បាន​ដែរ ។

២-​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​មានគុណ​ភាព​(​សាំង​ស៊ុប​ពែរ​) និង​ប្រេងម៉ាស៊ីន​ដែល​មាន​ភាព​ខាប់​អន្ធិល​កម្រិត​ទាប ប្រេងឥន្ធនៈ​គុណភាព​ខ្ពស់​មាន​ប្រតិបត្តិការ​ដុត​បញ្ឆេះ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​វា​ក៏​កាត់​បន្ថយ​ការ​ស៊ីសាំង និង​បញ្ចេញ​ឧស្ម័ន CO2 ផង​ដែរ ។ ចំណែក​ការ​ប្រើ​ប្រេងម៉ាស៊ីន​ដែល​មាន​ភាព​អន្ធិល​កម្រិត​ទាប ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពង្រីក​បាន​នូវ​រយៈ​ចម្ងាយ​បើកបរ​កាន់តែ​ឆ្ងាយ​ស៊ីប្រេង​កាន់តែ​តិច ហើយ​ក៏​នឹង​កាត់​បន្ថយ​អត្រា​បញ្ចេញ​ឧស្ម័ន CO2 បាន​ទៀត​ផង​។

៣-​បើ​ពុំ​មានការ​ចាំបាច់​កុំ​សូវ​បើករថយន្ត​ទៅ​ណា​មក​ណា​ច្រើន​ពេក គឺ​ប្រើប្រាស់​មធ្យោបាយ​បំ​លាស់​ទី​ដទៃ​ជំនួស​វិញ​ម៉ូតូ​ទើប​ជា​ការ​ប្រសើរ ។

៤-​ប្តូរ​មក​ប្រើ​រថយន្ត​ប្រភេទ Hybrid ឬ​ម៉ាស៊ីន​កូនកាត់​ជំនួស​វិញ អាច​ធ្វើ​ទៅ​បាន ព្រោះ​រថយន្ត​ទាំងនោះ​ស៊ីប្រេង​តិច ហើយ​ក៏​បញ្ចេញ​ឧស្ម័ន​តិច​ដែរ ។ ម្យ៉ាង​បើជា​រថយន្ត​ថ្មី​សន្លាង​នោះ​វា​ប្រាកដជា​មាន​អត្រា​បញ្ចេញ​ឧស្ម័ន​កម្រិត​ខ្ពស់​ជាង​ស្តង់ដា​ទៅ​ទៀត ៕