កាត់ស្បែកចុងលិង្គ ក្រោយអាយុ35ឆ្នាំប្រឈមមហារីកក្រពេញប្រូស្តាតជិតពាក់កណ្តាល
ការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ University of Montreal ប្រទេសកាណាដាបានរកឃើញថា បណ្តាបុរសដែលកាត់ស្បែកនៅខាងចុងលិង្គ
ការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ University of Montreal ប្រទេសកាណាដាបានរកឃើញថា បណ្តាបុរសដែលកាត់ស្បែកនៅខាងចុងលិង្គ
ការសិក្សាមួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ University of Montreal ប្រទេសកាណាដាបានរកឃើញថា បណ្តាបុរសដែលកាត់ស្បែកនៅខាងចុងលិង្គក្នុងវ័យពេញកម្លាំងប្រឈមនឹងជំងឺមហារីកប្រូស្តាតប្រមាណជា១១ភាគរយ ។ ដោយឡែក សម្រាប់អ្នកដែលកាត់ក្រោយអាយុ៣៥ឆ្នាំ អត្រាប្រឈមឡើងដល់៤៥ភាគរយ ។
ទោះជាយ៉ាងនេះក្តី របកគំហើញរបស់អ្នកស្រាវជ្រាវនៅឯវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Fred Hutchinson Cancer Research Center សហរដ្ឋអាមេរិកគឺផ្ទុយគ្នាស្រឡះ ។ ពួកគេបានរកឃើញថា ការកាត់ចុងលិង្គមុនពេលរួមភេទលើកទី១ អាចជួយការពារបុរសពីការកើតមានជំងឺមហារីក្រពេញប្រូស្តាត ។
ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ American Cancer Societyបានលើកឡើងថា ការកាត់ស្បែកចុងលិង្គចោលអាចរារាំងឬបង្អាក់ការឆ្លងរោគនិងការរលាកដែលអាចឈានទៅស្លាប់បាន ។
ក្រោយលទ្ធផលនៃការពិសោធលើបុរសជាង៣ពាន់នាក់បង្ហាញថា អ្នកដែលកាត់ស្បែកចុងលិង្គចោលមុនការរួមភេទលើកទី១ប្រឈមនឹងការកើតជំងឺមហារីកប្រូស្តាតតែ១៥ភាគរយប៉ុណ្ណោះធៀបនឹងអ្នកដែលមិនបានកាត់ចោល ។
សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវJonathan Wrightបាននិយាយថា៖«បើទោះបីលទ្ធផលលើកនេះវាគ្រាន់តែជាការអង្កេត ប៉ុន្តែវាក៏បានបង្ហាញនូវយន្តការដែលគួរឱ្យជឿជាក់មួយតាមរយៈដែលថា ការកាត់ស្បែកចុងលិង្គពិតជាអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត ។ ការស្រាវបន្ថែមទៀតនឹងត្រូវធ្វើនៅថ្ងៃខាងមុខ» ៕
ចែករំលែកព័តមាននេះ