ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោក​ត្រាំ​ជាមួយ​លោកស្រី​ មី​ឡា​នី​ញ៉ា​ ក៏​ឆ្លង​វីរុស​ COVID-19​ ដែរ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្ត្រី​ទី​មួយ​សហរដ្ឋអាមេរិក​លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​១៤​តុលា​ថា BARRON TRUMP​កូនប្រុស​របស់​លោកស្រី​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ក៏​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19​ដែរ ហើយ​លោកស្រី​បញ្ជាក់​ថា ក្រោយមក​រូបគេ​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន​វិញ​។ ប្រធានាធិបតី​អា​មេ​រិ​ក​បន្តិច​ក្រោយមក​គូសបញ្ជាក់…

សហរដ្ឋអាមេរិក ៖ ស្ត្រី​ទី​មួយ​សហរដ្ឋអាមេរិក​លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​១៤​តុលា​ថា BARRON TRUMP​កូនប្រុស​របស់​លោកស្រី​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ ក៏​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19​ដែរ ហើយ​លោកស្រី​បញ្ជាក់​ថា ក្រោយមក​រូបគេ​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន​វិញ​។

ប្រធានាធិបតី​អា​មេ​រិ​ក​បន្តិច​ក្រោយមក​គូសបញ្ជាក់ ក្នុង​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​រដ្ឋ​អៃ​យូ​វ៉ា ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថា BARRON មាន​សុខភាព​ល្អ​។ លោកស្រី​មី​ឡា​នី​ញ៉ា​ក្នុង​អត្ថបទ​មួយ​មាន​ចំណងជើង​ថា បទ​ពិសោធន៍​របស់ខ្ញុំ ជាមួយ​COVID-19 ​សរសេរ​ថា ពិត​ណាស់​ភ្លាម​ៗ​ខ្ញុំ​គិតដល់​កូនប្រុស​យើង​។ លោកស្រី​និង​ស្វាមី​កាលពី​២​ស​ប្ដា​ហ៍​មុន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​។

ស្ត្រី​ទី​មួយ​អា​មេ​រិ​ក​សរសេរ​ទៀត​ថា យើង​បាន​ធូរស្រាល​ក្នុង​ចិត្តខ្លាំង​វិញ​ហើយ ក្រោយ​ធ្វើតេស្ត​ឃើញ​កូនប្រុស​មាន​លទ្ធផល​អ​វិ​ជ្ច​មាន​វិញ​។ ការ​ព្រួយបារម្ភ​របស់ខ្ញុំ​បាន​ក្លាយជា​ការ​ពិត ពេល​កូនប្រុស​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិ​ជ្ច​មាន តែ​ក្រោយមក​រូបគេ​ធ្វើតេស្ត​ឃើញ​លទ្ធផល​អវិជ្ជមាន​វិញ។ ពិតជា​សំណាង​ដែល​ក្មេង​ប្រុស​ម្នាក់​ពេល​នេះ​មាន​សុខភាព​មាំមួន​វិញ និង​ពុំ​មាន​រោគ​សញ្ញា​ណាមួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ