ព្យុះឈ្មោះ «ណាងកា» កំពុងវាយប្រហារលើវៀតណាម
ប្រទេសវៀតណាម ៖ តាមទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម VNA ថា ព្យុះទី៧ក្នុងសមុទ្រខាងកើតនាឆ្នាំនេះឈ្មោះ ណាងកា (NANGKA) បានវាយប្រហារដល់ឈូងសមុទ្រ BAC…
ប្រទេសវៀតណាម ៖ តាមទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម VNA ថា ព្យុះទី៧ក្នុងសមុទ្រខាងកើតនាឆ្នាំនេះឈ្មោះ ណាងកា (NANGKA) បានវាយប្រហារដល់ឈូងសមុទ្រ BAC…
ប្រទេសវៀតណាម ៖ តាមទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម VNA ថា ព្យុះទី៧ក្នុងសមុទ្រខាងកើតនាឆ្នាំនេះឈ្មោះ ណាងកា (NANGKA) បានវាយប្រហារដល់ឈូងសមុទ្រ BAC BO ហើយ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ជាមួយល្បឿនខ្យល់ពី៧៥ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោង។
នាថ្ងៃទី១៤ តុលា វេលាម៉ោង១៣ម៉ោងក្នុងស្រុក ព្យុះនេះនឹងបោកបក់មកដល់ឆ្នេរសមុទ្រនៃខេត្តថៃប៊ីញ ភាគខាងជើងប្រទេសវៀតណាម និងមកដល់ខេត្តង៉េអាន ភាគកណ្ដាល ជាមួយល្បឿនខ្យល់ពី៦០ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោង។
បន្ទាប់ពីបោកបក់ដល់ដែនដី ពីខេត្តថៃប៊ីញ ដល់ខេត្តង៉េអាន នាថ្ងៃទី១៤ ខែតុលា វេលាម៉ោង១៣ រហូតទៅថ្ងៃទី១៥ តុលា នាវេលាថ្ងៃត្រង់ ព្យុះនេះបានចុះថមថយកម្លាំងមកជាវិសម្ពាធទាប ដែលរំកិលមកកាន់ប្រទេសឡាវបន្តទៀត៕ ដកស្រង់ចេញពីវេបសាយ ៖ lecourrier
ចែករំលែកព័តមាននេះ