ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១២ថ្ងៃទី២៥ មេសា ២០១៥ នេះ ស្ថិតនៅចំណុចភូមិខ្វិតធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណៈក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបុកយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យមនុស្សរងរបួសធ្ងន់-ស្រាល៣ ក្នុងនោះមានស្ត្រីម្នាក់ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ។ សូមបញ្ជាក់ថា រថយន្តទាំង២នេះ ប៉ះគ្នានៅពីក្រោយរថយន្តស៊ឺរ៉ែននាំមុខ ។ បើតាមសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុបានឱ្យដឹងថា សម្តេចក្រុមព្រះ និងអ្នកម្នាង បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ