ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lumia លក់​បាន 8,6​លាន​គ្រឿង​នៅ​ដើមឆ្នាំ​2015

9 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ការ​លក់ដាច់​ស្មា​ត​ហ្វូ​ន​ប្រភេទ Lumia នៅ​ដើមឆ្នាំ​២០១៥ ដែល​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ មីនា ២០១៥ បាន​ចំនួន​៨,៦​លាន​គ្រឿង​ដែល​តួលេខ​នេះ​បង្ហាញ​

ក្រុមហ៊ុន Microsoft បាន​ប្រកាស​ការ​លក់ដាច់​ស្មា​ត​ហ្វូ​ន​ប្រភេទ Lumia នៅ​ដើមឆ្នាំ​២០១៥ ដែល​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ មីនា ២០១៥ បាន​ចំនួន​៨,៦​លាន​គ្រឿង​ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ប្រមាណ​ជា​១៨​ភាគរយ​បន្ថែម​ទៀត​។ រីឯ​ប្រាក់​ចំណេញ​វិញ​គឺ​ទទួល​បាន​១,៤​ពាន់​លាន​ដុល្លារ ។

ក្រុមហ៊ុន Microsoft អះអាង​ថា ស្មា​ត​ហ្វូ​ន Lumia បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ប្រើប្រាស់​ពាសពេញ​ពិភពលោក ខណៈ​ពេល​ដែល​យុវវ័យ​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ Windows Phone ។ ជាមួយ​គ្នា​នេះ​ដែរ​ទីផ្សារ​ស្មា​ត​ហ្វូ​ន Lumia ក្នុង​ប្រទេស​កម្ពុជា​ក៏​ទទួល​បានការ​ពេញ​និយម​ពី​អ្នក​ប្រើប្រាស់​យ៉ាង​មាន​សន្ទុះ​ផង​ដែរ ពោល​គឺ​ពួក​គេ​ប្រើ​ហេតុផល​ថា Lumia គឺជា​ជម្រើស​ទី​១​។ ក្រៅពី​នេះ​ស្មា​ត​ហ្វូ​ន Lumia រចនា​ឡើង​មាន​ទម្ងន់​ស្រាល និង​មាន​តម្លៃ​ថោក​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត ៕