ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាកល្បង​វ៉ាក់សាំង​មួយ​នៅ​អា​មេ​រិក​​ផ្អាក ​ព្រោះ​លេច​ជំងឺ​អាថ៌​កំបាំង​មួយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផ​លិច​ឱសថ​ដ៏ធំ​មួយ​របស់​អា​មេ​រិ​ក​គឹ​ក្រុមហ៊ុន JOHNSON & JOHNSON បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ តុលា ពី​ការ​ផ្អាក​ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំងវីរុស…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផ​លិច​ឱសថ​ដ៏ធំ​មួយ​របស់​អា​មេ​រិ​ក​គឹ​ក្រុមហ៊ុន JOHNSON & JOHNSON បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១២ តុលា ពី​ការ​ផ្អាក​ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង​ប្រឆាំង
វីរុស COVID-19 របស់​ខ្លួន​ដែល​កំពុង​ធ្វើ​ព្រោះតែ​លេច​ចេញ​ជំងឺ​អាថ៌​កំបាំង​មួយ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បណ្ដា​អ្នក​ដែល​ចូលរួម​ក្នុង​ការ​សាកល្បង​បាន​ធ្លាក់ខ្លួន​ឈឺក្នុង​ស្ថានភាព​ដែល​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ។

យើង​បាន​ផ្អាក​បណ្ដោះអាសន្ន​ការ​ប្រើ​វ៉ា​ក់​នោះ​បន្ថែម​ទៀត​ក្នុង​គ្រប់ការ​សាកល្បង​គ្លីនិក វ៉ាក់សាំង
ពិសោធន៍​មួយ​ប្រឆាំង​វីរុស COVID-19 ក្នុង​នោះ​រួ​ម​ទាំង​ការ​សាកល្បង​ដំណាក់កាល​ទី​៣ មក​ពី​ជំងឺ​មួយ​ដែល​មិន​ទាន់​អាច​ពន្យល់​បាន​ចំពោះ​អ្នកចូលរួម​សាកល្បង​ម្នាក់ ។

ការ​ផ្អាក​នេះ​នាំ​ឲ្យ​មានការ​បិទ​ប្រព័ន្ធ​ដែល​បង្កើត​ឡើង​កាលពី​ដំណាច់​ខែកញ្ញា ដើម្បី​ជ្រើស​រើស​មនុស្ស​៦០.០០០​នាក់ ចូលរួម​ក្នុង​ការ​សាក​ល្បង​ដំណាក់កាល​ទី​៣​ជា​ដំណាក់កាល​ចុង​ក្រោយ ។ ចំណែក​គណៈកម្មាធិការ​ឯករាជ្យ​ដើម្បី​សន្តិសុខ​របស់​អ្នកជំងឺ​បាន​បំពេញការងារ​ខ្លួន ។

តាម​បណ្ដា​ពិធីការ​របស់​ខ្លួន ក្រុមហ៊ុន​នោះ​គ្រោង​ផ្អាក​ការ​សិក្សា​មួយ​ដើម្បី​វាយតម្លៃ​លើបណ្ដា​ព្រឹត្តិការណ៍​មិនល្អ​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​វ៉ាក់សាំង​នោះ ដើម្បី​វាយតម្លៃ​ថា​តើ​វា​អាច​ទេ​ដែល​ការ
ការ​សាកល្បង​អាច​ធ្វើ​ឡើង​វិញ ។ ព័ត៌មាន​នានា​នឹង​ត្រូវ​តាមដាន​ក្នុង​បណ្ដា​ថ្ងៃ​ខាង​មុខ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ