ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​ចុះ​លើដំបូល​និវេសនដ្ឋាន​នាយក​រដ្ឋមន្ត្រី​ជ​ប៉ុន

10 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន​ជ​ប៉ុន​ថា យន្តហោះ​គ្មាន​មនុស្ស​បើក DRONE តូច​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​លើដំបូល​និវេសនដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ជ​ប៉ុ​ន

យោង​តាម​សារព័ត៌មាន​ជ​ប៉ុន​ថា យន្តហោះ​គ្មាន​មនុស្ស​បើក DRONE តូច​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​លើដំបូល​និវេសនដ្ឋាន​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ជ​ប៉ុ​ន លោក​ស៊ី​ន​ហ្សូ​អា​បេ នៅ​ទីក្រុង​តូ​ក្យូ ។

ប៉ូលិស​ក្រុង​តូ​ក្យូ បដិសេធ​មិន​ធ្វើ​រាល់​អត្ថាធិប្បាយ​ក្នុង​ពេល​ភ្លាម​ៗ ក៏​ប៉ុន្តែ​ប៉ូលិស​ជា​ច្រើន​សិប​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ដំបូល​អគារ​នោះ​ដែល​មាន​ការិយាល័យ​របស់​លោក​អា​បេ​។ រូបភាព​ថត​ពីលើ​អាកាស​របស់​ទូរទស្សន៍ NHK ដែល​ចាក់​ផ្សាយ​បង្ហាញ​ពី​យន្តហោះ​នោះ​លើដំបូល​អគារ និង​វត្តមាន​ប៉ូលិស​យ៉ាងច្រើន​នៅ​ទីនោះ ។

យន្តហោះ​តូច​មាន​ម៉ាស៊ីន​ប្រវែង​៥០​សង្ទីម៉ែត្រ​ត្រូវ​បាន​ប្រទះ​ឃើញ​នា​ពេល​ព្រឹក​លើដំបូល​អគារ​កញ្ចក់​ទំនើប​មាន​៥​ជាន់​នោះ ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា KANTEI ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​តូ​ក្យូ ។ ប៉ូលិស​ពុំ​បាន​រក​ឃើញ​គ្រឿងផ្ទុះ​ក្នុង​យន្តហោះ​នេះ​ទេ តែ​វា​មាន​បំពាក់​កាមេរ៉ា​មួយ ។ ក្រៅពី​នេះ​មាន​ដប​ជ័រ​មួយ​ដែល​ហាក់ដូចជា​កាំជ្រួច​ផ្តល់​សញ្ញា​គ្រោះថ្នាក់​មួយ ។

លោក​អា​បេ ពុំ​មាន​វត្ត​មាននៅ​ក្នុង​អគារ​ពេល​មាន​ឧប្បត្តិហេតុ​នោះ​ឡើយ ។ លោក នា​ថ្ងៃ​ទី​២២ មេ​សា បាន​ទៅ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​អាស៊ី​-​អាហ្វ្រិក​នៅ​ឥណ្ឌូ​ណេ​ស៊ី ។

ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​មាន​កាន់តែ​តិច​ទៅ​នៅ​ជ​បុ​៉​ន ពិសេស​ដើម្បី​ថតរូប​ពីលើ​អាកាស រួច​សម្រាប់​ពេល​នេះ​ក៏​ពុំ​ទាន់​មាន​ច្បា​ប់រិត​ត្បិត​ដែរ ៕